ប៉ាច គីមមួយ ជឿជាក់នឹងវាយយកទីផ្សារបទញ៉ាក់នៅឆ្នាំ ២០២១ ក្នុងចំណាត់ថ្នាក់លេខមួយក្នុងប្រទេស

//s9.kh1.co/7f/7f7cb54032474dfd91d5c3c5ca472d1de483589c.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប៉ាច គីមមួយ ជឿជាក់នឹងវាយយកទីផ្សារបទញ៉ាក់នៅឆ្នាំ ២០២១ ក្នុងចំណាត់ថ្នាក់លេខមួយក្នុងប្រទេស ដោយតារាស្រីរូបនេះបានបង្ហើបប្រាប់ Khmerload ថា នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ នាងជឿជាក់យ៉ាងមុតមាំថា នឹងវាយយកទីផ្សារបទញ៉ាក់លំដាប់លេខមួយក្នុងប្រទេសតែម្តង ព្រោះនាងបានហ្វឹកហាត់នឹងត្រៀមយ៉ាងពិសេស ទៅលើបទចម្រៀងប្រភេទនេះ។

ភ្នំពេញ៖​ នៅក្នុងពិភពសិល្បៈចម្រៀងសម័យបច្ចុប្បន្ន ហាក់នៅមិនទាន់មានតារាចម្រៀងរូបណាក្តោបក្តាប់តំណែងកំពូល ទៅលើប្រភេទបទញ៉ាក់ចំតួនៅឡើយទេ ដោយជាទូទៅ តារាចម្រៀងភាគច្រើនតែងតែ​បត់បែនទៅតាមចម្រៀងជាច្រើនប្រភេទខុសៗគ្នា។
ងាកមកជួបជាមួយតារាចម្រៀងស្រីបានទាំងព្រម មិនថាសម្លេងពីរោះ និងរូបរាងដ៏ស្រស់សោភា របស់ផលិតកម្មរស្មីហង្សមាស កញ្ញា ប៉ាច គីមមួយ បានបង្ហើបប្រាប់មកខាង Khmerload ថា នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ នាងជឿជាក់យ៉ាងមុតមាំថា នឹងវាយយកទីផ្សារបទញ៉ាក់លំដាប់លេខមួយក្នុងប្រទេសតែម្តង ព្រោះនាងបានហ្វឹកហាត់នឹងត្រៀមយ៉ាងពិសេស ទៅលើបទចម្រៀងប្រភេទនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ប៉ាច គីមមួយ
 ប៉ាច គីមមួយ

ហើយអ្វីដែលរឹតតែពិសេសនោះ គឺកញ្ញាបានបញ្ជាក់ថាថែមទៀតថា នាងបានទទួលការអនុញ្ញាត ពិភាក្សាជាមួយប្រធានផ្នែកផលិតបទចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស រួចរាល់ហើយ ទៅលើការហក់ចូលឲ្យជ្រៅចំពោះប្រភេទបទញ៉ាក់នេះ ព្រោះនាងជឿជាក់ ១០០% លើសមត្ថភាពខ្លួនឯង។ ដោយមានអំណោយផលទាំងសម្លេង ទាំងរូបរាងទៀតផងនោះ ខាងក្រុមហ៊ុនក៏បានបើកភ្លើងខៀវគាំទ្រនាងពេញទី ដើម្បីជ្រេយកតំណែងកំពូលក្នុងប្រភេទបទញ៉ាក់កន្រ្តាក់អារម្មណ៍។

ជាភាពជាក់ស្តែង ម្ចាស់បទ «ស្រលាញ់គ្នាយូរបានទេ?»  រូបនេះ ក៏បានចាប់ផ្តើមបញ្ចេញបទញ៉ាក់បណ្តើរៗហើយ នាពេលថ្មីៗនេះ ដែលមានដូចជាបទ «Fake Friend» និងបទ «ទីត! ទីត!» ជាដើម ឃើញថាមានសន្ទុះគាំទ្រមិនធម្មតាតែម្តង៕

ទស្សនាវីដេអូចម្រៀង បទ «Fake Friend» និងបទ «ទីត! ទីត!» ខាងក្រោម៖ 

 ប៉ាច គីមមួយ
 ប៉ាច គីមមួយ
 ប៉ាច គីមមួយ
 ប៉ាច គីមមួយ
 ប៉ាច គីមមួយ
 ប៉ាច គីមមួយ
 ប៉ាច គីមមួយ
 ប៉ាច គីមមួយ
ប៉ាច គីមមួយ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T