នី រតនា ធ្វើឲ្យភរិយា ទប់ទឹកភ្នែកមិនជាប់ក្នុងថ្ងៃកំណើត

//s9.kh1.co/8d/8d00f15393d7df766f7473cb4aa7fcf497faaf86.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

លោកនី រតនាបានបង្ហាញរូបភាពផ្អែមល្អែមជាមួយភរិយាសំណព្វចិត្តរបស់លោកនៅលើបណ្តាញសង្គម ដែលជាថ្ងៃកំណើតរបស់ភរិយា......

ភ្នំពេញ៖  លោកនី រតនា គឺជាអតីតបេក្ខជន និងជាម្ចាស់ពាន Cambodian Idol រដូវកាលទី១  បច្ចុប្បន្នលោកក៏ជាកំពូលតារាចម្រៀងដល់ល្បីល្បាញមួយរូបផងដែរ ដែលមានទស្សនិកជនជាច្រើន បានទទួលស្គាល់នូវសមត្ថភាពរបស់លោក។  ហើយចាប់តាំងតែពីថ្ងៃរូបលោក បានរៀបអាពាហ៍ពិពាហ៍ ជាមួយនារីដ៏ស្រស់ស្អាតមក ភាពល្បីល្បាញរបស់លោកកាន់តែមានប្រជាប្រិយភាពជាងមុនទៅទៀត ដោយសារតែជីវិតគូ ក៏ដូចជាគ្រួសារ ពោរពេញទៅដោយក្តីសុខខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងថ្ងៃនេះ តារារូបនេះ ក៏បានបង្ហោះរូបភាពផ្អែមល្អែម ជាមួយភរិយាសំណព្វចិត្ត ដោយភ្ជាប់នូវសារជូនពរមួយ ដែលជាថ្ងៃកំណើតរបស់ភរិយា៖

រូបភាពSurprise Birthday ប្រពន្ធសម្លាញ់យប់មិញ Sovannpheakna Heng​ ជូនពរអូនមានសុខភាពល្អ សម្រស់ស្រស់ស្អាត ជោជ័យគ្រប់ភារកិច្ច ជាពិសេសសូមឱ្យគ្រួសារយើងមានសុភមង្គលរហូតទៅ។

នី រតនា

បន្ថែមពីនោះទៅទៀត ភរិយារបស់លោក ក៏បានបញ្ចញនូវអារម្មណ៍យ៉ាងរំភើបទាំងហូរទឹកភ្នែកផងដែរ ចំពោះការSurprise មួយនេះ។​ ការSurprise ជាមួយនឹងបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ នំខេក និងទូរស័ព្ទដៃសេរ៊ីទំនើប iPhone 12proផងដែរនោះ  បានធ្វើឱ្យនារីៗគ្រប់គ្នាច្រណែន និងគិតថាភរិយារបស់លោកពិតជានារីដ៏មានសំណាងមែនដែលមានលោកជាស្វាមី។​ ក្រៅពីនេះទៀត គេក៏បានសង្កេតឃើញថាមានអ្នកគាំទ្ររបស់លោកជាច្រើនក៏បានចូលទៅខមិន និងជូនពរភរិយារបស់លោកផងដែរ៕

នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងក្រុមគ្រួសាររបស់ភរិយា
នី រតនា និងក្រុមគ្រួសាររបស់ភរិយា
ប្រតិកម្មរបស់ភរិយា លោកនី រតនា
ប្រតិកម្មរបស់ភរិយា លោកនី រតនា
ប្រតិកម្មរបស់ភរិយា លោកនី រតនា
ប្រតិកម្មរបស់ភរិយា លោកនី រតនា
ប្រតិកម្មរបស់ភរិយា លោកនី រតនា
ប្រតិកម្មរបស់ភរិយា លោកនី រតនា
នី រតនា
Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T