អស្ចារ្យណាស់! ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកឈរនៅចំណាត់ថ្នាក់កំពូលរបស់ FIFA រយៈពេល ៣ ឆ្នាំជាប់គ្នា

//s9.kh1.co/74/743ed32fc603884b46dfaf452cc7711432149f83.jpg
កីទ្បា

 ១២-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកបានបញ្ចប់នៅឆ្នាំ ២០២០ ក្នុងនាមជាក្រុមបុរសឆ្នើមបំផុតរបស់ពិភពលោក

បរទេស៖ យោងតាមចំណាត់ថ្នាក់ចុងឆ្នាំដែលចេញផ្សាយដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានអោយដឹងថាក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកបានបញ្ចប់នៅឆ្នាំ ២០២០ ក្នុងនាមជាក្រុមបុរសឆ្នើមបំផុតរបស់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមបិសាចក្រហមមួយនេះដែលបញ្ចប់ឆ្នាំដោយទទួលបាន ១,៧៨០ ពិន្ទុនិងតាមពីក្រោយដោយម្ចាស់ជើងឯកពិភពលោកបារាំងលេខ ២ មាន ១,៧៥៥ ពិន្ទុនិងលេខ ៣ ក្រុមជម្រើសជាតិប្រេស៊ីលទទួលបាន ១,៧៤៣ ពិន្ទុ ដោយបានរក្សាកិត្តិយសសម្រាប់ ៣ ឆ្នាំជាប់ៗគ្នា។

តារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកផ្នែកបុរស FIFA ឆ្នាំ ២០២០
តារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកផ្នែកបុរស FIFA ឆ្នាំ ២០២០

សម្រាប់ចំណាត់ថ្នាក់ទី ៥ គឺបានទីលើក្រុមព័រទុយហ្កាល់ ខណៈដែលចំណាត់ថ្នាក់បន្ទាប់គឺក្រុមអេស្បាញនៅទី ៦ និងក្រុមអាហ្សង់ទីនចំណាត់ថ្នាក់ទី ៧ ដែលប្រទេសទាំងពីរមានភាពល្អប្រសើរចំនួនពីរកន្លែងបើប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកក្រុមអ៊ុយរូហ្គាយបានឈរនៅលេខ ៨, ក្រុមម៉ិកស៊ិកឈរនៅលេខ ៩ និងក្រុមអ៊ីតាលីឈរនៅចំណាត់ថ្នាក់លេខ ១០ ។

ក្នុងនោះដែរក្រុមដែលមានវឌ្ឍនភាពល្អបំផុតក្នុងឆ្នាំ ២០២០ គឺក្រុមហុងគ្រីដែលឡើង ១២ កម្រិតទៅឈរនៅចំណាត់ថ្នាក់ទី ៤០ ក្នុងទិសដៅឆ្ពោះទៅវគ្គជម្រុះក្នុងព្រឹត្តិការ Euro ឆ្នាំ ២០២០ ដែលពន្យាពេលក្នុងការប្រកួតជម្រុះ។

ជាងនេះទៀតក្រុមជប៉ុនគឺជាក្រុមដែលល្អបំផុតនៅអាស៊ីដែលបានបញ្ចប់នៅចំណាត់ថ្នាក់ទី ២៧ ចំណែកក្រុមចិនបានផ្លាស់ប្តូរកន្លែងមួយទៅលំដាប់ទី ៧៦ វិញ៕

រូបតំណាង
រូបតំណាង
ក្រុមបិសាចក្រហម បែលហ្ស៊ិក
ក្រុមបិសាចក្រហម បែលហ្ស៊ិក

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T