ក្រោយ​មានការរិះគន់ មាស សុខសោភា ​ជាតារា​ឫកពារ ពេល​នេះ ​មុន្នី រក្សា​ ចេញមុខ​បកស្រាយ​ជំនួសថា.... (មានវីដេអូ)

//s9.kh1.co/92/9251613957d28d04c0f6882bfc3273df2f6ecbbd.jpg
នារី

 ១២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

មិន​ទុក្ខ​យូរ​នោះទេ ក្រោយ​មាន​អ្នក​ព្យាយាម​ចង់​បរិហារកេរ្តិ៍​បង​ស្រី​ខ្លួន​ពេល​នេះ​កញ្ញា​មុន្នី​ រក្សា​ចេញមក​បកស្រាយ​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ក៏​ដូច​ជា​មហាជន​ទូទៅ​ឈប់​មាន​ការ​យល់​ច្រឡំ​ទៀត​ផងដែរ​។

ភ្នំពេញ៖ ក្រោយ​ពី​តារា​ចម្រៀង សម្លេង​ផ្អែម​​ មាស សុខសោភា បាន​ទទួលរង​​ការ​ចោទ​ប្រកាន់ និង​រិះគន់​ ដោយការ​បង្ហោះ​វីដេអូ ​បែប​វាយ​ប្រហារ​ពី អ្នក​លេង​បណ្តាញ​សង្គម​TikTok ម្នាក់​អំពី​អត្ត​ចរិតរបស់​តារា​ស្រី​រូបនេះរួចមក​ មិន​បង្អង់​យូរ​ ពេល​នេះ​ប្អូនស្រី​ជីដូន​មួយ ​របស់កញ្ញា ​មាស​ សុខសោភា គឺ​កញ្ញា​មុន្នី រក្សា ​ក៏​បាន​ចេញ​មុខ​ មក​បក​ស្រាយ ​ដំណើរដើមទង​ នៃ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង ​ប្រាប់​ទៅ​ដល់ ​អ្នក​គាំទ្រវិញផងដែរ​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​នោះ​ កញ្ញា មុន្នី​ រក្សា​ បាន​ធ្វើ​ការ​បង្ហោះវីដេអូ ​លើ​គរណី​TikTok របស់​ខ្លួន​ចំនួន៥ ​វីដេអូ ដើម្បី​ស្រាយ​នៅ​ចម្ងល់ ​ដែល​បងស្រី​ខ្លួន ​ត្រូវ​គេបានគេ ​បរិហារកេរ្តិ៍ឈ្មោះ​នោះ​។ ក្នុង​នោះ កញ្ញា ​បាន​រៀប​រាប់​ថា នៅពេល​នោះគឺ អ្នក​លេង​TikTok ​ម្នាក់​នោះ​គឺ ពិត​ជា​បាន​មក​សុំ​ថត ​ជាមួយ​នឹងបង​ស្រី​របស់​ខ្លួន ​ពិត​ប្រាកដ​មែន តែ​បង​ស្រីរបស់​ខ្លួន ​បាន​បដិសេធ ​ដោយ​សារតែ​មានការ​រវល់​ ​ជាប់​ការ​ងារ​ច្រើន ​ដែល​ត្រូវ​បញ្ចប់​ និង​ត្រូវ​បន្ត​ទៅ​ច្រើន​កន្លែង​ទៀត ទើបមិន​បាន​ថត​ជាមួយ​។

រីឯការ​ចោទ​ប្រកាន់ ថា​​ក្រុមការងារ​បង​ស្រី​របស់​ខ្លួន ​ដើ​រគន្លង​បាយ​ម្ហូប​នោះ​គឺ មិនមែនជា​ការពិត​នោះទេ​។ ព្រោះ​ជាក់​ស្តែង ​បាយ​ម្ហូបទាំង​នោះ​គឺ ហាក់​ដូ​ចជា ​បាន​ទទួល​ទាន ​រួច​ទៅ​ហើយ  ហើយ​ក្រុម​ការ​ងារ​គឺ ពិតជា​បាន​ទៅ​ឈរ​លើ​ថ្ម ដែល​ដាក់​បាន​ម្ហូប​នោះ​មែន ​តែ​មិន​បាន​ដើរ​គន្លង​ដើរ​ ដូចដែល​​អ្នកលេង​TikTok បានលើកឡើង ​ក៏​ដូចជា​ចោទ​ប្រកាន់នោះទេ​។ បន្ថែម​ពី​នេះ​កញ្ញា ​មន្នី​ រក្សា​ ក៏​បាន​បញ្ជាក់បន្ថែម​​ថា ​ប្រសិន​បើ​បងប្អូន​ ចង់​ដឹង​និង​ ចង់​បាន​សាក្សី​ឃើញ​ហេតុ​ការណ៍នោះ ​ច្បាស់​នឹង​ភ្នែក ​ក៏​អាច​ទៅ​សាក​សួរ​ ពីក្មេង​ប្រុស​ឈ្មោះ​Sky ដែល​បាន​នាំ​ផ្លូវ​ឲ្យ ​កញ្ញា​ មាស​ សុខសោភា ផ្ទាល់​នៅ​កន្លែង​នោះ បានផងដែរ​​៕

  កញ្ញា ​មាស​ សុខសោភា
  កញ្ញា ​មាស​ សុខសោភា
  កញ្ញា ​មាស​ សុខសោភា
  កញ្ញា ​មាស​ សុខសោភា
  កញ្ញា ​មាស​ សុខសោភា
  កញ្ញា ​មាស​ សុខសោភា
  កញ្ញា ​មាស​ សុខសោភា
  កញ្ញា ​មាស​ សុខសោភា
កញ្ញា​មុន្នី រក្សា
កញ្ញា​មុន្នី រក្សា
@monyraksa7

និយាយរឿងបងស្រី មាស សុខសោភា ភាគ១

♬ សំឡេងដើម - sok mony raksa
ការ​បកស្រាយ​របស់​កញ្ញា​មុន្នី​ រក្សា​ក្នុង​TikTok
ការ​បកស្រាយ​របស់​កញ្ញា​មុន្នី​ រក្សា​ក្នុង​TikTok
ការ​បកស្រាយ​របស់​កញ្ញា​មុន្នី​ រក្សា​ក្នុង​TikTok
ការ​បកស្រាយ​របស់​កញ្ញា​មុន្នី​ រក្សា​ក្នុង​TikTok
ការ​បកស្រាយ​របស់​កញ្ញា​មុន្នី​ រក្សា​ក្នុង​TikTok
មាស សុខសោភា
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T