នារីម្នាក់ឈ្មោះ លី អាយុ២២ឆ្នាំដែល ជានិស្សិតមហាវិទ្យាល័យមួយក្នុងទីក្រុង Changchun បានស្លៀកពាក់ រ៉ូបកូនក្រមុំ និងបានព្យាយាម សំលាប់ខ្លួនឯង នៅលើអគារ apartment របស់ខ្លួនជាន់ទី៧។ មូលហេតុដែលធ្វើឲ្យនាងចង់ សំលាប់ខ្លួននោះ ដោយសារតែអនាគតស្វាមីរបស់ នាងបានរៀបការជាមួយស្រីដទៃ មុនថៃ្ងរៀបការរបស់នាងមួយថៃ្ង។ តាមរបាយការណ៍បាន បញ្ជាក់ថានាងបានក្រវែងទូរស័ព្ទ និងកាបូបរបស់នាងចុះមក ក្រោមអគារដែលធ្វើឲ្យម្ដាយនិង បងប្អូនរបស់នាងមានការព្រួយបារម្មណ៍ជាខ្លាំង និងហៅនាងឲ្យចូលក្នុងវិញ។ នៅពេលដែលនាងប្រុងនឹងទន្លាក់ ខ្លួនចុះមក ស្រាប់តែមានបុរសម្នាក់ឈ្មោះ Guo Zhongfan បានយកដៃរបស់គាត់មកកៀបត្រង់ក និងបានជួយជីវិតរបស់នាង ផុតពីផ្លូវនរក។ ស្របពេលនោះដែរ បុរសដែលនៅជាន់ក្រោមបានជួយរុញជើងរបស់ នាងទៅខាងលើដែរ។ បន្ទាប់ពីនាងបានចូលទៅដល់ក្នុងវិញ នាងក៏ត្រូវគេបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បី ធ្វើការពិនិត្យ។ ជីវិតរបស់មនុស្សពិតជាមានតំលៃណាស់ តើហេតុអ្វីនាង សម្រេចចិត្ដបែបនេះទៅវិញ តើអ្នកនឹងអាចធ្វើដូចជា នារីម្នាក់នេះបានទេ? 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]