ស្រី​ណា​មិន​ឈឺ! ផន សុផារី ទម្លាយរឿងឈឺចាប់ជំនួសប្អូនស្រី ​ក្រោយ​ឃើញ​សង្សារ​ប្អូន​​ធ្វើ​រឿង​នេះ​

//s9.kh1.co/6f/6f9c189c9b157cdd1e1e6d15237af9165e48529b.jpg
នារី

 ១២-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មនុស្ស​ស្រី​ណា​អាច​ទ្រាំ​បាន​បើ​ម្សិល​មិញ​ទើប​តែ​នាំ​មកធ្វើ​Anniversary នៅក្នុង​ហាង​នឹង​ ថ្ងៃ​នេះ​គេបែរជា​នាំ​សង្សារចាស់​មកញុំា​អី ​ទៀត​។

ភ្នំពេញ៖ ​ថ្មីៗនេះ ​អតី​ត​តារា​កំប្លែង ​អ្នក​នាង​ ផន សុផារី បាន​រំលេច​សា​រ រៀប​រាប់​ក្តី​ឈឺចាប់ ​ជំនួស​ប្អូន​ស្រីរបស់​ខ្លួន ​លើបណ្តាញ​សង្គម​ ក្រោយ​ពី​បាន​ឃើញ​ សង្សារ​របស់​ប្អូន​ស្រី​ បាន​បណ្តើ​រអតី​ត​សង្សារ​របស់គេ​ ទៅ​ញុំា​អី​ជាមួយ​គ្នា ​នៅខណៈពេល​ដែល ​កំពុង​តែនៅ​ទាក់​ទង​គ្នា​ នឹង​ប្អូន​ស្រី​របស់​ខ្លួន នៅ​ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​សារ​​ដែល ​អតី​ត​តារា​កំប្លែង ​អ្នក​នាង​ផន សុផារី បាន​សរសេររៀ​បរាប់ លើ​បណ្តាញ​សង្គម​នោះ ​មាន​ខ្លឹម​សារ​បែប​នេះ​ថា​៖

ឈឺ​ជំនួស​ប្អូន ...​ បើក​ឡាន​ជូន​បង​ចេញ​ក្រៅ​ម្តង​ មក​ឃើញ​សង្សា​រខ្លួន​ ដោយ​ចៃដន្យ​​! Surprise!!!! ថ្ងៃនេះ​គេនាំ​សង្សារ​ចាស់​គេ មក​ញាំ​កន្លែង​ដែល ​គេនាំ​ប្អូន​ខ្ញុំ ​ម​ក​ញាំឆ្លង​​anniversary ម្សិល​មិញ ​កុំ​ថាខ្ញុំ​កាន់ជើង​ប្អូន ​​តែរាល់​ដងអោយ​តែ​មានបញ្ហា ​ខុសរឺ​ត្រូវ​ខ្ញុំតែង​តែស្តី​អោយ ​ប្អូន​ខ្ញុំរហូត​​តែលើក​នេះ បង​ពិតជា​ឃើញ​ហើយ ​ទទួល​អត់​បាន​មែន​ ប្អូន​ស្រីខ្ញុំ​ម្នាក់នេះ ​​ខ្ញុំ​ស្រលាញ់​ស្មើរ​កែវ​ភ្នែក។

ផន សុផារី

បន្ថែម​ពីនេះ ​អ្នក​នាង ផន សុផារី ក៏​បាន​បន្ថែម ​ពាក្យ​មួយ​ឃ្លា ទៅកាន់​ប្អូន​ស្រី ​​បែបនេះបន្ថែម​ទៀត​​ផងដែរថា ​ឈឺហើយ​ត្រូវ​ចេះ​ចាំ មិន​ខ្វះ​ទេ​មនុស្សប្រុស​។ ដែល​នេះ ​បញ្ជាក់​ពី​ក្តី​ស្រលាញ់ និង​ការ​បារម្ភពី​សំណាក់​បង​ស្រី មក​កាន់​ប្អូន​ស្រី ​ពេល​ឃើញ​សង្សារ ​បង្ហាញ​ភាព​ក្បត់​ នៅ​ក្រោយ​ខ្នង ​បែបនេះ​ផងដែរ​៕

   ​អ្នក​នាង​ផន សុផារី
   ​អ្នក​នាង​ផន សុផារី
   ​អ្នក​នាង​ផន សុផារី
   ​អ្នក​នាង​ផន សុផារី
   ​អ្នក​នាង​ផន សុផារី
   ​អ្នក​នាង​ផន សុផារី
ប្អូនស្រី​

 ​អ្នក​នាង​ផន សុផារី
ប្អូនស្រី​  ​អ្នក​នាង​ផន សុផារី
សារ​ដែល​

 ​អ្នក​នាង​ផន សុផារី បាន​សរសេរបង្ហោះ​លើ​បណ្តាញ​សង្គម
សារ​ដែល​  ​អ្នក​នាង​ផន សុផារី បាន​សរសេរបង្ហោះ​លើ​បណ្តាញ​សង្គម
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T