តារាទាំង​នេះ សុទ្ធតែបានស្លាប់ព្រោះហេតុការណ៍ផ្សេងៗ ប៉ុន្តែនៅតែដក់​ជាប់​ក្នុងចិត្តទស្សនិកជន​

//s9.kh1.co/a3/a36af7c974b8c29e55750e37533bfa2b814f984e.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ត្បិត​តែ​ម្ចាស់​រូប​លែង​នៅ​តទៅទៀតមែន​តែ​នៅរាល់​ស្នាដៃព្រម​ទាំង​សមត្ថភាព​កន្លងមករបស់​អ្នក​សិល្បៈទាំង​ប៉ុន្មាន​ដួងនេះ​នៅតែ​ដក់ជាប់​ក្នុង​ការ​ចង់​ចាំ​របស់​អ្នក​គាំទ្រ​និង​មហាជន​ទូទៅ​ជា​និច្ច។

ភ្នំពេញ៖  ពិតណាស់ថា វិស័យ​សិល្បៈខ្មែរ​មាន​ច្រើន​ទម្រង់ ​និង​បែប​បទ ហើយក្នុង​នោះទៀត​សោត ​​​ក៏​សម្បូរ​ទៅ​ដោយ​ធន​ធាន​អ្នក​មាន​សមត្ថភាព ​មិន​ថាទាំង​ ក្នុង​វិស័យ​សិល្បៈ ចម្រៀង​ សម្តែង​ ឬក៏​កំប្លែង​នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែ​អ្វី​ដែល​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ក៏​ដូច​ជា​មហាជន​ទូទៅ​មាន ​ការ​សោកស្តាយ​បំផុត​នោះ​គឺ ​ការដែល​បាត់​បង់​ ធនធាន​មនុស្ស ​ដែល​មាន​សមត្ថភាព ​ក្នុង​វិស័យ​សិល្បៈនេះឯង។ ជាក់​ស្តែង​ប្រៀង​ដូច​ជា ​ដំណឹង​ទទួល​មរណភាព​នៃ ​សិល្បៈករ​និង​សិល្បៈការនី មួយ​ចំនួន​​ដែល​ពោរពេញ​ទៅដោយ សមត្ថភាព​និង ​​កេរ្តិ៍​ឈ្មោះ​ ដែល​រហូត​មក​ទល់​ពេល​នេះ​ វានៅ​តែ​ជា​ កា​រសោកស្តាយ​និង​ ជា​ភាព​សោក​សៅ​មួយ​ ក្នុង​ការ​ចង់​ចាំ​របស់ ​អ្នកគាំទ្រភាគច្រើន។

មិន​ថា​អ្នក​សិល្បៈដែល​​បាន ​ទទួល​មរណភាព​ទៅ ​យូរ​ឆ្នាំកន្លងទៅ​​ហើយ​ ឬក៏​អ្នក​ដែល​ទើប​តែ ​ទទួល​មរណភាព​ថ្មី​ៗ​នេះ​ទេ គឺ​សុទ្ធ​តែ​ជា​ភាព​សោកស្តាយ ​មួយ​ដ៏​ធំក្នុងចង្កោម​សិល្បៈខ្មែរ​។ តែ​ទោះ​យ៉ាងណា​ក្តី ​ក៏នៅ​រាល់​ស្នាដៃ ​និង​សមត្ថភាព ​របស់​អ្នក​សិល្បៈទាំងនេះ​ ​តែងតែ​ស្ថិតនៅ​ដក់​ជាប់ ​ក្នុង​ចិត្ត​អ្នកគាំទ្រ ​ជា​និច្ច​ផងដែរ​៕

ខាង​ក្រោម​នេះ​គឺ​ជា​ឈ្មោះ​ នៃសិល្បៈករ​ការនី​ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ​មាន​ដូចជា៖

១. តារា​ចម្រៀង សាន ​ស្រី​ឡៃ

តារា​ចម្រៀង សាន ​ស្រី​ឡៃ
តារា​ចម្រៀង សាន ​ស្រី​ឡៃ

តារាចម្រៀង​ស្រី​រូប​នេះ​ បាន​ទទួល​មរណភាពកាលពី​ឆ្នាំ​២០១៦​ ដោយ​សារ​តែ​ភ្លើង​ប្រច័ណ្ឌ ​របស់​ភាគីខាង​ប្តី​ រហូត​ឈាន​ដល់​ការបាញ់​សម្លាប់​តារា​ស្រី​រូប​នេះ​ និង​ខ្លួន​ឯងនៅក្នុង​ហាង​មួយ​កន្លែង​។

២. តារាកំប្លែង​ យាយខ្លី

តារាកំប្លែង​ យាយខ្លី
តារាកំប្លែង​ យាយខ្លី

យាយខ្លី បានទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១៤ នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ដោយ​រោ​គា​ពាធ​។​

៣. តារាចម្រៀង ​ខេមរៈ ស្រីពៅ

តារាចម្រៀង ​ខេមរៈ ស្រីពៅ
តារាចម្រៀង ​ខេមរៈ ស្រីពៅ

តារាចម្រៀង​ស្រី​រូប​នេះ​ បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៩ នៅក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​ឥណ្ឌា​ ខណៈពេល​កំពុង​តែ​ព្យាបាលជំងឺ។

៤. តារាកំប្លែង​ នាយស្មាញ

តារាកំប្លែង​ នាយស្មាញ
តារាកំប្លែង​ នាយស្មាញ

តារាកំប្លែង​រូបនេះ​​បាន​ទទួល​មរណភាពកាលពី​ឆ្នាំ​២០១៩ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

៥. តារាចម្រៀង​ រាជ​បូរី

តារាចម្រៀង​ រាជ​បូរី
តារាចម្រៀង​ រាជ​បូរី

តារាចម្រៀង​ប្រុសរូប​នេះ​ បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៧ ដោយ​សារ​ហេតុការណ៍​ក្រឡាប់​រថយន្ត​។

៦. តារាចម្រៀង​និង​សម្តែង ​វ៉ាន់ មករា

តារាចម្រៀង​និង​សម្តែង ​វ៉ាន់ មករា
តារាចម្រៀង​និង​សម្តែង ​វ៉ាន់ មករា

តារា​ប្រុស​រូប​នេះ​ ទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៦ ដោយសារតែ​គ្រោះ​ថ្នាក់​ចរាចរណ៍។

៧. តារា​ចម្រៀង​ ឈិន សុរ៉ាវី

តារា​ចម្រៀង​ ឈិន សុរ៉ាវី
តារា​ចម្រៀង​ ឈិន សុរ៉ាវី

តារាចម្រៀង​ស្រី​រូប​នេះ ​បាន​ទទួល​មរណភាពកាលពី​ឆ្នាំ​២០១៣ ដោយ​សារ​ការ​ចងកសម្លាប់ខ្លួន។

៨. តារាចម្រៀង​ នី សាលឿន

តារាចម្រៀង​ នី សាលឿន
តារាចម្រៀង​ នី សាលឿន

តារា​ចម្រៀង​បែបមនោសញ្ចេត​នា(មរតដើម​)​ដែល​មាន​សមត្ថភាព​រូប​នេះ​ បាន​ទទួល​មរណភាពក្នុង​ពេល​ថ្មីៗនេះ គឺក្នុង​ឆ្នាំ២០២០ ដោយ​សារ​តែ​ជំងឺ​មហារីកថ្លើម​។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T