ខួបស្នេហា៨ឆ្នាំ ខាត់ សុឃីម សរសើរប្ដី ពេញៗមាត់

//s9.kh1.co/62/625ae226b14b69ab534e8776c73c7ae3859f357d.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ខាត់ សុឃីម បានបង្ហោះរូបភាពជាមួយស្វាមី និងគ្រួសារជាច្រើនសន្លឹក ដើម្បីបង្ហាញពីថ្ងៃAnniversary ៨ឆ្នាំរវាងរូបនាង និងស្វាមី។

ភ្នំពេញ៖ អ្ន​កណាមិនស្គាល់ សិល្បការិនីចាស់វស្សា អ្នកនាង ខាត់ សុឃីម​ ដែលជាតារាពហុជំនាញច្រើនមុខ និងមានរូបសម្រស់ស្រស់ស្អាត សាច់ចាំគួរឲ្យសរសើរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីសកម្មភាពសិល្បៈ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗរាល់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងលើ ជីវិតគ្រួសារ ដែលពោរពេញដោយសុភមង្គល ជាមួយស្វាមីវ័យក្មេង និងកូនៗ ដោយតែងបង្អួតភាពផ្អែមល្ហែមជានិច្ច។

យ៉ាងណាមិញ នាមុននេះបន្តិច ខាត់ សុឃីម បានបង្ហោះរូបភាពជាមួយស្វាមី និងគ្រួសារជាច្រើនសន្លឹក ដើម្បីបង្ហាញពីថ្ងៃAnniversary ៨ឆ្នាំរវាងរូបនាង និងស្វាមីវ័យក្មេងសង្ហា។​ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ រាល់រូបភាពទាំងនោះបានអមមកជាមួយសារ សរសើរស្វាមី ពេញៗមាត់ថា៖

១២\១២\២០១២ ជាថ្ងៃដែលអ្នកបានផ្តល់កិត្តិយសដល់ខ្ញុំ  ១២\១២\២០២០ ជាថ្ងៃដែលអ្នកជា Administration សំរាប់ខ្ញុំ Anniversary ស្នេហ៍ស្មោះត្រង់ អ្នកដែលមើលថែខ្ញុំនឹងគ្រួសារ មេគ្រួសារដ៏ រឹងមាំបំផុត ស្រលាញ់ អាណិតខ្លាំងណាស់មិនដែលមានពេលទៅរកស្រីផ្សេងទេលោកអើយ។

ខាត់ សុឃីម​

ក្រោយពីឃើញរូបភាពទាំងអស់នោះ និងបានអានសារនោះហើយ ជឿជាក់ថាប្រិយមិត្តទាំងអស់ ប្រាកដជាលួចច្រណែនជាមួយជីវិតគូរបស់ តារាស្រីជាមិនខាន៕

ខាត់ សុឃីម និងស្វាមី 
ខាត់ សុឃីម និងស្វាមី 
ខាត់ សុឃីម និងស្វាមី 
ខាត់ សុឃីម និងស្វាមី 
ខាត់ សុឃីម និងស្វាមី ព្រមទាំងកូនៗ 
ខាត់ សុឃីម និងស្វាមី ព្រមទាំងកូនៗ 
https://s9.kh1.co/__image/w=650,h=867,q=100/9c/9cef8045f3045154a9befa0c94c50a675c07aa2b.jpg
ខាត់ សុឃីម និងស្វាមី 
ខាត់ សុឃីម និងស្វាមី 
សារដែល ខាត់ សុឃីម សរសើរស្វាមី
សារដែល ខាត់ សុឃីម សរសើរស្វាមី
ខាត់ សុឃីម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T