មកដឹងពីវិធីសាស្រ្តមួយចំនួនដើម្បីការពារសុខភាពផ្លូវចិត្តរបស់អ្នកក្នុងអំឡុងស្ថានភាពកូវីដ ១៩ នេះ

//s9.kh1.co/01/014415387e99ee661b22c1ca8ebe4129ed049031.png
យល់ដឹង

 ១២-ធ្នូ-២០២០ ១០ល្ងាច · ៣ ឆ្នាំមុន

ការពារសុខភាពផ្លូវចិត្តបែបណា?

ក្នុងស្ថានការណ៍ដ៏សែនតានតឹងនាពេលបច្ចុប្បន្នជាមួយបញ្ហាលកទី២ នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ប្រជាជន ភាគច្រើនកំពុងជួបប្រទះបញ្ហាជាច្រើនតាំងពីបញ្ហាសុខភាពរហូតដល់បញ្ហាសេដ្ឋកិច្ច។ ការការពារសុខភាពផ្លូវកាយកុំឱ្យឆ្លងកូវីដ១៩ ពិតជារឿងដ៏ពិបាកណាស់ទៅហើយ តែការពារជំងឺផ្លូវចិត្តដែលជះឥទ្ធិពលពីបញ្ហាសង្គមនេះកាន់តែសែនពិបាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អត្ថបទនេះត្រូវបានដកស្រង់ពីការជួយ ក៏ដូចជាមតិទាក់ទងនឹងវិធីសាស្រ្តមួយចំនួនដើម្បីឱ្យយើងទាំងអស់គ្នាត្រៀមជាស្រាច់ ក្នុងការការពារសុខភាពផ្លូវចិត្តរបស់យើង៖

១. កុំបង្កើនអារម្មណ៍ភ័យខ្លាច (Don't Panic): ជាក់ស្តែងយើងទាំងអស់បារម្ភខ្លាំងណាស់រាល់ពេលចេញទៅក្រៅម្តងៗព្រោះយើងមិនបានដឹងថាអ្នកណាម្នាក់មានផ្ទុក ឬ បានឆ្លងមេរោគ Covid-19 នេះ ដូច្នេះសូមអ្នកទាំងអស់គ្នារក្សាជំហរក្នុងការការពារសុខភាព និងចៀសវាងការបង្កើនអារម្មណ៍ភ័យខ្លាចខ្លាំងរហូតដល់មិនហ៊ានប្រកបរបររកទទួលទាន។ ត្រូវចាំថាការអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលពិតជាអាចជួយការពារយើងពី Covid-19។

២. ចូលរួមជាកម្លាំងចិត្ត (Be Supportive): ប្រសិនបើអ្នកទាំងអស់គ្នាស្គាល់នរណាម្នាក់ដែលបានឆ្លង Covid-19 សូមអ្នកទាំងអស់គ្នាជួយផ្តល់កម្លាំងចិត្ត ដោយសារសួរសុខទុក ឬ ការជូនពរ ព្រោះកត្តាផ្លូវចិត្តនេះពិតជាអាចជួយពន្លឺនសុខភាពរបស់អ្នកជំងឺឱ្យឆាប់ជាសះស្បើយ។ ជាពិសេសសូមកុំរើសអើងអ្នកជំងី Covid-19 ព្រោះគ្មានអ្នកណាម្នាក់ចង់ឆ្លងជំងីនេះទេ។

រូបតំណាង
រូបតំណាង

៣. ការពារ (Watch Yourself): ដោយសារបញ្ហាសង្គមនាពេលបច្ចុប្បន្ន ក្នុងសម័យ Covid-19 នេះបានធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាពប្រជាជនទូទៅ ដូច្នេះសូមអ្នកទាំងអស់គ្នាថែរក្សាសុខភាពផ្លូវចិត្តដែលអាចកើតឡើងនាពេលក្រោយ។ ប្រសិនបើអ្នកទាំងអស់គ្នាទទួលរងសម្ពាធផ្លូវចិត្តណាមួយដែលខុសពីប្រក្រតី សូមស្វែងរកជំនួយពីសមាជិកគ្រួសារ ឬ មិត្តភក្តិ ឬណែនាំទៅជួយផ្ទាល់ជាមួយអ្នកមានជំនាញខាងផ្នែកខុសភាពផ្លូវចិត្តដើម្បីធ្វើការប្រឹក្សាយោបល់ ព្រោះឥទ្ធិពលនេះអាចបណ្តាលឱ្យទៅជាជំងឺផ្លូវចិត្តផ្សេងទៀត។ 

ដូច្នេះក្រុមការងារ Khmerload យើងខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាពិតជាអាចរក្សាជំហររឹងមាំប្រឆាំងជាមួយ Covid-19៕

CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T