ពិតជាលឿនខ្លាំង ត្រឹមតែ២នាទី បានញុំាបាយគោដុត ដោយរៀនតាមវិធីនេះ

//s9.kh1.co/8b/8b2a2e7e3be81167b2be12f2ef702fcc4e6edc70.png
តារា & កម្សាន្ដ

 ១១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

យើងអាចចម្អិនសាច់គោអាំងបន្ទះដែក( ឬបាយគោដុត) បានដោយប្រើពេលមិនដល់២នាទីផង គន្លឹះសំខាន់នោះគឺការត្រៀមគ្រឿងផ្សំឲ្យបានត្រឹមត្រូវនិងវិធីនៃការចម្អិន។

កម្សាន្ត៖ សាច់គោអាំងបន្ទះដែក (បាយគោដុត) ជាម្ហូបមួយមុខដែលគេតែងតែបរិភោគនៅពេលជួបជុំគ្រួសារ ឬពេលមានកម្មវិធីជប់លាងផ្សេងៗ។ ភាគច្រើនគេមិនដែលធ្វើវាញុំាធម្មតានោះទេ ក៏ព្រោះតែគេគិតថាវាជាម្ហូបដែលពិបាកនិងចំណាយពេលយូរ ប៉ុន្តែបើយើងចេះពីវិធីសាស្ត្រក្នុងការចម្អិនវានោះ មិនដល់២នាទីទេអ្នកនឹងបានញុំាវាដោយងាយនិងឆ្ងាញ់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. សាច់គោ ៤ខាំ

២. ខ្ទឹមស ៥កំពឹស

៣. ទឹកត្រី​ ១ស្លាបព្រាបាយ

៤. ទឹកប្រងខ្យង ២ស្លាបព្រាបាយ

៥. ទឹកម្ទេស ៣ស្លាបព្រាបាយ

៦. គ្រឿងសាតេ ១ស្លាបព្រាកាហ្វេ

៧. ទឹកប៉េងបោះ ៤ស្លាបព្រាបាយ

៨.​ ស្ករស ១ស្លាបព្រាបាយ

៩. ម្សៅឆា ១ស្លាបព្រាកាហ្វេ

១០. ទឹកស៊ុបមាន់ ២វែកសម្លឬ២០០មីលីលីត្រ

១១. ខ្ទឹមបារាំង ស្លឹកខ្ទឹម ពងមាន់ បន្លែផ្សេង(តាមចំណង់ចំណូលចិត្ត)

សាច់គោអាំងបន្ទះដែក
សាច់គោអាំងបន្ទះដែក
សាច់គោអាំងបន្ទះដែក
សាច់គោអាំងបន្ទះដែក

របៀបធ្វើ៖

១. ហាន់សាច់គោជាបន្ទះស្ដើងៗទុកក្នុងចាន រួចចិញ្ច្រាំខ្ទឹមសឲ្យម៉ត់ហើយចាក់ចូលក្នុងចានសាច់គោ។

២. បន្ទាប់មកយើងត្រូវលាយគ្រឿងសាច់គោដោយដាក់ ទឹកត្រី ទឹកប្រេងខ្យង គ្រឿងសាតេ ទឺកម្ទេស ទឹកប៉េងបោះ ស្ករស ម្សៅឆានិងទឹកស៊ុបមាន់លាយចូលគ្នាឲ្យសព្វទុករយៈពេល៣០នាទីសិន។

៣. មុននឹងចាប់ផ្ដើមចម្អិនយើងត្រូវាហាន់ខ្ទឹមបារាំង ស្លឹកខ្ទឹម និងបន្លែជាមុនសិន។ ពេលសាច់គោយើងអាចចម្អិនបានហើយ យកខ្ទះចាក់ខ្លាញ់ចូល២ឬ៣ស្លាបព្រាបាយបើកភ្លើងឲ្យខ្ទះក្តៅខ្លាំង រួចចាក់សាច់គោនិងបន្លែចូលហើយចម្អិនវា២០ឬ៣០វិនាទី។

៤. បន្ទាប់មកយើងវែកសាច់គោនិងបន្លែក្នុងខ្ទះទៅម្ខាង រួចគោះពងមាន់ដាក់២ឬ៣គ្រាប់ទៅតាមការចូលចិត្ត ហើយបិទគម្របរយៈពេល៣០វិនាទី។​ ពេលវាឆ្អិនហើយ យើងអាចយកខ្ទឹមបារាំងនិងស្លឹកខ្ទឹមរោយពីលើបន្តិចបន្តួចជា ចុងក្រោយ ដាក់បាយក្បែរហ្នឹង ជាការស្រេច៕

ប្រភព៖ Kitchen story

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T