កាក់កបណាស់! ស្ងាត់ៗ ជី ដេវីត បើកមុខជំនួញថ្មីផ្អើលអស់អ្នកគាំទ្រ! (មានវីដេអូ)

//s9.kh1.co/18/188c26117420a209875143555e2448e918a6a7aa.jpg
តារា & កម្សាន្ដ

 ១១-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ងាត់ៗ ជី ដេវីត បើកមុខជំនួញថ្មីផ្អើលអស់អ្នកគាំទ្រ!

ភ្នំពេញ៖ តារាចម្រៀង និងតារារ៉េបដ៏មានប្រជាប្រិយភាពខ្ពស់ក្នុងប្រទេសកម្ពុជា ជី ដេវីត កាន់តែមានឈ្មោះបោះសម្លេងខ្លាំង បើទោះបីជាពេលនេះលោកក្លាយជាតារាចម្រៀងឯករាជ្យក៏ដោយ ប៉ុន្តែសម្រាប់ការគាំទ្ររបស់លោកគឺកាន់តែមានសន្ទុះខ្លាំងឡើងៗគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងបន្ទាប់ពី ជី ដេវីត ស្ងាត់ពីវិថីសិល្បៈដោយមិនទាន់ឃើញចេញបទចម្រៀងថ្មីៗ តែសង្កេតឃើញថាលោកហាក់មមាញឹកខ្លាំងជាមួយការថតផ្សព្វផ្សាយផលិតផលឲ្យក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។

រីឯមុខជំនួញរកស៊ីជាមួយនឹងគូស្នេហ៍ក៏កាន់តែកាកកប់ខ្លាំង រកពេលសម្រាកសឹងតែគ្មាន។ ជាក់ស្តែងការពីម្សិលមិញស្រាប់តែលោកទើបនឹងចេញវីដេអូមួយបង្ហាញពីហាងថ្មីរបស់លោក ដែលមានទីតាំងលើផ្លូវម៉ៅសេទុង ប៉ុន្តែលោក ជី ដេវីត នៅមិនទាន់បញ្ជាក់ប្រាប់ថាជាហាងលក់អ្វីឡើយ គឺលោកចង់ឲ្យអ្នកគាំទ្រទាយសិន ហើយជួយដាក់ពិន្ទុលើការដេគ័រហាងរបស់លោកថែមទៀតផង។

យ៉ាងណាមិញ បើតាមប្រភពពីមិត្តភក្តិស្និទ្ធស្នាលរបស់លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា សម្រាប់ហាងថ្មីនេះរបស់លោក ជី ដេវីត គឺគ្រោងនឹងបើកលក់នាឡិកាដៃ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ងួន ចាន់ដេវីត
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T