ស្រួលធ្វើហ្នឹង ពងមាន់អាំង មានរសជាតិឈ្ងុយឆ្ងាញ់

//s9.kh1.co/a9/a96a254ffd6e75316e6fa2d75854549c3be8ac40.jpg
តារា & កម្សាន្ដ

 ១១-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ពងមាន់អាំង មានវិធីធ្វើងាយស្រួល ដោយត្រូវការពងមាន់ចំនួន១១គ្រាប់នឹងគ្រឿងទេសបន្តិចបន្តួច គួបផ្សំជាមួយការអនុវត្តតាមវិធិសាស្ត្រនៃការចម្អិនដ៏ត្រឹមត្រូវ យើងនឹងទទួលបាន ពងមាន់អាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាមិនខាន។

កម្សាន្ត៖ យើងធ្លាប់តែឃើញគេលក់ ពងមាន់អាំង តាមរទេះម៉ូតូឬនៅតាមកន្លែងនានា ហើយវាមានរសជាតិឆ្ងាញ់ដែលធ្វើឲ្យយើងញុំាហើយចង់ញុំាទៀត។ ចំណែកឯរបៀបធ្វើវាក៏មិនពិបាកអីដែរ គឺយើងអាចធ្វើវាញុំានៅផ្ទះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ពងមាន់ ១១គ្រាប់

២. ស្ករស ១ស្លាបព្រាកន្លះ

៣. អំបិល ចុងស្លាបព្រាកាហ្វេ

៤. ទឹកស៊ីអីវ និងទឹកត្រី ១ស្លាបព្រាបាយ

៥. ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ

៦. ម្រេច កន្លះស្លាបព្រាកាហ្វេ

របៀបគោះពងមាន់
របៀបគោះពងមាន់
ពងមាន់អាំង
ពងមាន់អាំង

របៀបធ្វើ៖

១. យើងត្រូវចោះសំបកពងមាន់ដោយប្រើចុងស្លាបព្រា ចង្កិះ ឬចុងកាំបិតនូវផ្នែកខាងលើសំបកជារង្វង់ ហើយយកពងមាន់ទុកមួយឡែកសិន។ យកសំបកពងមាន់ទាំងនោះទៅលាងសម្អាតឲ្យស្អាតទុកដាក់ពងមាន់។

២. បន្ទាប់មកយើងត្រូវលាយគ្រឿងពងមាន់ដៅយដាក់ស្ករស អំបិល ទឹកស៊ីអីវ ទឹកត្រី ទឹកប្រេងខ្យង ម្រេចលាយចូលគ្នាឲ្យសព្វ ហើយយកវាទៅចម្រោះចៀសវាងមានកម្ទេចសំបកពងមាន់ឬកម្ទេចម្រេចក្នុងនឹង។

៣. យកពងមាន់ដែលលាយគ្រឿងហើយនោះចាក់ចូលក្នុងសំបកពងមាន់ចំនួន១០(កុំចាក់ពេញពេកព្រោះវាអាចនឹងហ៊ាពេលវាឡើង)។

៤. ដាំទឹកឲ្យពុះរួចយកពងមាន់ទៅចំហុយក្នុងឆ្នាំងដោយដាក់ចង្កិះ២លើមាត់ឆ្នាំងហើយដាក់គម្របពីលើ យើងបន្ថយភ្លើងឲ្យសល់ត្រឹមពាក់កណ្តាលទុកវារយៈពេល១០នាទី។ លុះគ្រប់១០នាទីយើងនឹងឃើញពងមាន់ឡើង នោះយើងត្រូវយកគម្របចេញ ហើយបន្ថែមភ្លើងឲ្យខ្លាំងទុករយៈពេល៣០នាទីបន្ថែមទៀតឬរហូតដល់វាឆ្អិនល្មម។ យើងអាចញុំាភ្លាមៗបានឬអាចយកទៅអាំងបន្ថែមក៏បាន៕

ប្រភព៖ Kitchen story 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T