ល្ហៀង​ៗថា Andrew Garfield និង Kirsten Dunst នឹង​សម្តែង​ក្នុង​ Spider-Man 3

//s9.kh1.co/1c/1c0d3d7bfe157e012a45558a7abd629b0e9f96e8.jpg
នារី

 ១០-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

លេចលឺព័ត៌មានថាតារាសម្តែង Andrew Garfield និង Kirsten Dunst ក៏ចូលរួមក្នុង Spider-Man 3 ផងដែរ

​បន្ទាប់ពីមានព័ត៌មានបានចុះផ្សាយថា លោក Alfred Molina នឹងសម្តែងជាតួអង្គ Doctor Octopus ក្នុងរឿង Spider-Man 3 នោះ ពេលនេះក៏លេចលឺព័ត៌មានថាតារាសម្តែង Andrew Garfield និង Kirsten Dunst ក៏ចូលរួមក្នុង Spider-Man 3 ផងដែរ។

យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ឡើយថា Andrew Garfield នឹងចូលរួមសម្តែងពិតប្រាកដឬយ៉ាងណានោះទេ ប៉ុន្តែគេរំពឹងថា Kirsten Dunst នឹងត្រឡប់មកសម្តែងជាតួអង្គ Mary Jane Watson ម្តងទៀត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Andrew Garfield
Andrew Garfield
Kirsten Dunst
Kirsten Dunst

​គួរបញ្ជាក់ផងដែរថា ក៏មានព័ត៌មានចចាមអារ៉ាមទាក់ទងនឹងតារាសម្តែង Tobey Maguire ក៏នឹងចូលរួម​ក្នុង​ចក្រវាល Marvel Cinematic Universe នេះក៏ដូចជាទាក់ទងនឹងតារាសម្តែង Emma Stone ក៏ប្រហែល​ជា​ត្រឡប់មកសម្តែងជាតួអង្គ Gwen Stacy វិញផងដែរ។
សាច់រឿង Spider-Man 3 នេះនឹងធ្វើឡើងទៅតាម Spider-Verse ដែលបំបែកចក្រវាលផ្សេងគ្នា​ជាច្រើនជា​មួយ​នឹងតួអង្គ Doctor Strange នឹងក្លាយជាអ្នកណែនាំថ្មីម្នាក់សម្រាប់តួអង្គ Spider-Man ដែលសម្តែងដោយ Tom Holland បន្ទាប់ពីតួអង្គ Iron Man បានបាត់បង់ជីវិតក្នុងរឿង Avengers: Endgame ហើយរួចមក។
វគ្គថ្មីរបស់ Spider-Man ដែលដឹកនាំដោយលោក Jon Watts នោះត្រូវគេរំពឹងថានឹងចាក់បញ្ចាំងនាថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២១ នេះហើយ៕  

Tobey Maguire
Tobey Maguire
Emma Stone
Emma Stone
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T