មើលបងប្អូនគេផង! សុខៗប្អូនស្រីពៅ ខាត់ សុឃីម បង្ហោះសារបង្ហាញក្ដីស្រលាញ់ ទៅកាន់បងស្រីបែបនេះ

//s9.kh1.co/41/418cf56f9f263cd77970940f34d2a5b4b386d49b.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ទោះមិនមែនថ្ងៃពិសេស តែមុននេះបន្តិចប្អូនស្រីពៅ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារទៅកាន់បងស្រីដោយក្ដីគោរពស្រលាញ់ អានហើយរំភើបតែម្ដង។

ភ្នំពេញ៖ តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ជាសិល្បការិនីមួយរូប ដែលបានសាងកេរ្ដិ៍ឈ្មោះលើវិធីសិល្បៈមកតាំងតែពីក្មេងវ័យមកម្ល៉េះ ម្យ៉ាងវិញទៀត អាចនិយាយបានថា តារារូបនេះ មានវង្សត្រកូលជាអ្នកសិល្បៈមកតាំងតែពីដើមទីមកម្ល៉េះ។ បើនិយាយដល់បងប្អូនតារាស្រីរូបនេះវិញ សុទ្ធសឹងតែជាអ្នកសិល្បៈ ដែលមានសមត្ថភាព និងទេពកោសល្យពេញខ្លួនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើទោះបីអ្នកនាង ខាត់ សុឃីម មានបងប្អូនបង្កើតច្រើននាក់ក៏ពិតមែន តែបងប្អូនរបស់នាង សុទ្ធសឹងចូលចិត្តផ្នែកសិល្បៈគ្រប់គ្នា។ ក្នុងនោះដែរ បើក្រឡេកទៅមើលជីវិតឯកជនវិញ ឃើញថាតារារូបនេះ និងប្អូនៗ ពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាដូចមិត្តភក្ដិជិតស្និទ្ធយ៉ាងដូច្នោះដែរ បើតាមការសង្កេតឃើញកន្លងមក។ មិនតែប៉ុណ្ណោះ គ្រប់សកម្មភាពរបស់នាងនិងប្អូនៗ តែងតែបង្ហាញនៅលើបណ្ដាញសង្គម ឲ្យអ្នកគាំទ្រជាច្រើនបានឃើញជានិច្ច។ 

ជាពិសេស មុននេះបន្តិចប្អូនស្រីពៅតារាស្រីរូបនេះ បានបង្ហោះរូបភាពថើបបងស្រីពេលកំពុងសម្រាក ភ្ជាប់ជាមួយសារខ្លីយ៉ាងមានអត្ថន័យ បង្ហាញអារម្មណ៍ដោយក្ដីគោរព និងស្រលាញ់ទៅកាន់អ្នកនាង ខាត់ សុឃីម យ៉ាងដូច្នេះថា៖ 

ក្ដីស្រលាញ់របស់អ្នកដ៏ទៃអាចនឹងប្រែប្រួល តែក្ដីស្រលាញ់របស់ក្រុមគ្រួសារ គឺមិនអាចប្រែប្រួលបានទេ ស្រលាញ់បងស្រីស្មេីនឹងម្ដាយ ទោះត្រូវវារឬលូនក៏ត្រូវធ្វេីដេីម្បីគាត់ ព្រោះចង់ឲ្យគាត់ក្លាយជាមនុស្សមាត់ទិព្វ សម្ដីទិព្វហាស្រែករកអ្វីបាននឹង។ ចង់ឲ្យធ្វេីអ្វីគឺធ្វេីភ្លាម ដូចរាល់ថ្ងៃគ្មានអ្នកណាហ៊ានប្រកែកទេ គឺថាត្រង់ជេីងគ្រប់គ្នាចឹងហ្មង មិនងាយបានថេីបគាត់ទេទាល់តែលួចថេីប ស្រលាញ់បងធំពេញបេះដូង៕

សម្ដីប្អូនស្រីពៅ អ្នកនាង ខាត់ សុឃីម

សូមទស្សនារូបភាពខាងក្រោម៖ 

 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម និងប្អូនស្រីពៅ
 អ្នកនាង ខាត់ សុឃីម និងប្អូនស្រីពៅ
សារប្អូនស្រីពៅ អ្នកនាង ខាត់ សុឃីម 
សារប្អូនស្រីពៅ អ្នកនាង ខាត់ សុឃីម 
ខាត់ សុឃីម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T