ស្អាតហើយចិត្តល្អទៀត! សុខ ពិសី បរិច្ចាគទឹកប្រាក់ ៣ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

//s9.kh1.co/c2/c2e1fd9e9323f664c3dc62f66d1e808f1b383bc4.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ទើបតែបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ចំនួន ៣ពាន់ដុល្លារជូនទៅកាន់រាជរដ្ឋាភិបាល ដែលរឿងមួយនេះពិតជាគួរឲ្យសរសើរមែនទែន។

ភ្នំពេញ៖ ជាការពិតណាស់ ស្របពេលដែលបច្ចុប្បន្នប្រទេសកំពុងខ្វះខាតថវិកាក្នុងការទិញវ៉ាក់សាំងកូវីដ១៩ មកពីក្រៅប្រទេស ដើម្បីជួយព្យាបាលជូនដល់ប្រជាជនដោយឥតគិតថ្លៃ យើងឃើញថា នាពេលកន្លងមកមានបណ្ដាអ្នកមានមុខមាត់ក្នុងសង្គម សិល្បករ សិល្បការនី និងសប្បុរសជនជាច្រើន បាននាំគ្នាសហការគ្នាបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជាហូរហែជូនទៅកាន់ថ្នាក់ដឹកនាំ ដែលរឿងមួយនេះពិតជាគួរឲ្យសរសើរខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ កាលពីម្សិលតារាចម្រៀងជើងចាស់ កញ្ញា សុខ ពិសី ក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត ក៏ដូចជាហ្វេនៗជាច្រើន ពោលពាក្យសរសើរពីនាងសឹងគ្រប់គ្នាផងដែរ ដោយតារាស្រីរូបនេះ ក៏បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនដូចទៅនឹងតារាដទៃទៀតដែរ ដែលនាង​បានបរិច្ចាគទឹកប្រាក់ចំនួន ៣ពាន់ដុល្លារជូនទៅកាន់រាជរដ្ឋាភិបាល ដើម្បីត្រៀមថវិកាទាំងនោះ ទៅទិញវ៉ាក់សាំងកូវីដ១៩ព្យាបាលជូនប្រជាជន។ 

គួរបញ្ជាក់បន្ថែមថា នេះក៏មិនមែនជាលើកទីមួយនោះទេ ដែលតារាស្រីសាច់ចាំរូបនេះ បានធ្វើរឿងជួយសង្គមបែបនេះ  ព្រោះជាញឹកញាប់រាល់ពេល ដែលប្រទេសជួបគ្រាអាសន្នម្ដងៗ នាងតែងតែជួយមិនដែលរំលងមួយរឿងនោះឡើយ៕ 

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
ការបង្ហោះរបស់លោក ហេង ឡុង
ការបង្ហោះរបស់លោក ហេង ឡុង
សុខ ពិសី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T