បន្ទាយមានជ័យ៖ យុវជន២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវ អ.ហក្រុងសិរីសោភ័ណ ចាប់ខ្លួនបញ្ជូន ទៅតុលាការ ពីបទហិង្សាចេតនា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២ ។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង និងជាប្រធានមន្ទីរ ស្រាវជ្រាវយុត្តិធម៌  អ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១២ថា ជនសង្ស័យ ដែលកម្លាំងរបស់ លោកឃាត់ខ្លួនរួមមានឈ្មោះ ១-គុយ វិរិន្ទ ភេទប្រុស អាយុ ១៩ឆ្នាំ និង ទី២- លឹម ពុទ្ធកា ភេទប្រុស អាយុ១៩ឆ្នាំ ពួកគេទាំង០២នាក់ មានទីលំនៅនិង មុខរបរមិនពិតប្រាកដ។

លោកមេបញ្ជាការរងបានបន្តថា មុនធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២ ម៉ោង៧យប់ ជនសង្ស័យមានគ្នា មួយក្រុមជិត១០នាក់ បានធ្វើសកម្មភាព វាយទៅលើ យុវជនមួយក្រុមទៀត បណ្តាលឲ្យរបួស រួចបាននាំគ្នារត់គេចខ្លួនអស់។ លុះដល់ថ្ងៃទី០៥ ខែមេសា ទើបកម្លាំង អ.ហ ស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាន០២នាក់តែម្តង។

លោក ម៉ែន ភិរម្យ បានបញ្ជាក់ថា នៅមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យបាន សារភាពថាពិតជាបាន ប្រព្រឹត្តដូច្នោះមែន ក្រោយសួរនាំការិយាល័យ ជំនាញបាន កសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០២នាក់ ទៅតុលាការចាត់ការតាម និតិវិធីច្បាប់៕

ដោយ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]