អ្នកឧកញ៉ា គិត ម៉េង៖ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយា គឺលោកជំទាវ ម៉ៅ ចំណាន

//s9.kh1.co/70/706944ac94c2ffa0be4800429e7afbb1122b5dc6.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកឧកញ៉ាគិត ម៉េង ភ្ជាប់មកជាមួយពាក្យពេចន៍យ៉ាងមានន័យជ្រាលជ្រៅ អានហើយចង់លើសជាតិស្ករ។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ លោក ជំទាវ ស្រីតូច ចំណាន ជាមួយស្វាមី អ្នកឧកញ៉ាគិត ម៉េង បានធ្វើឲ្យប្រិយមិត្តទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតគ្រួសារដ៏មានសុភមង្គល ដោយតែងបង្ហាញសកម្មភាពសាមញ្ញៗ ប៉ុន្តែ ពោរពេញដោយភាពផ្អែមល្ហែមគ្រប់ពេលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ ដែលជាឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ  អ្នកឧកញ៉ាគិត ម៉េង បានបង្ហោះរូបភាពជាមួយភរិយា និងគ្រួសារទាំងមូលជាច្រើនសន្លឹក អមដោយសកម្មភាពពោរពេញដោយសេចក្ដីសុខយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ អ្នកឧកញ៉ាគិត ម៉េង  ភ្ជាប់មកជាមួយពាក្យពេចន៍យ៉ាងមានន័យជ្រាលជ្រៅ អានហើយចង់លើសជាតិស្ករទាំងព្រឹកថា៖

ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព

  អ្នកឧកញ៉ាគិត ម៉េង  

អាចនិយាយបានថា ក្រោយពីប្រិយមិត្ត​ក្នុងបណ្ដាញសង្គមបានឃើញ និងអានសារដ៏រំភើបនេះហើយ ប្រាកដជាមានចិត្តលួចច្រណែនជាមួយជីវិតគូស្វាមីភរិយាមួយនេះ ក៏ដូចជាសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕

អ្នកឧកញ៉ា គិត ម៉េង និងលោក ជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និងលោក ជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និងលោក ជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និងលោក ជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និងលោក ជំទាវ ស្រីតូច ចំណាន ព្រមទាំងគ្រួសារ

សារដែលអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះ 
សារដែលអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះ 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T