វិធីសាស្ត្រ៣ យ៉ាងដែលជួយឱ្យអ្នកស្រលាញ់ និងផ្តល់តម្លៃឱ្យខ្លួនឯងបានយ៉ាងពេញលេញ

//s9.kh1.co/c0/c08080e2d61c9acd8f2dc1f9ae64d03eb2602d99.jpg
ប្រលោមលោក & អប់រំ

 ១០-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

តើការផ្តល់ការស្រលាញ់អោយខ្លួនឯងនេះបានផ្តល់ផលវិជ្ជមានអ្វីខ្លះដល់យើង តោះមកស្វែងយល់ពីវិធីសាស្ត្រខាងក្រោមនេះ។

ការស្រលាញ់មានទម្រង់ជាច្រើនខុសៗគ្នា យ៉ាងណាមិញការស្រឡាញ់ខ្លួនឯង ជាគំនិតសំខាន់ និងអស្ចារ្យមួយក្នុងការពង្រឹងទម្លាប់របស់យើងដើម្បីឱ្យមានភាពសប្បាយរីករាយ និងមានអារម្មណ៍ពេញចិត្តនឹងជីវិតរបស់យើងផ្ទាល់។ ខាងក្រោមនេះជាវិធី​៣ យ៉ាងដែលជួយឱ្យអ្នកស្រលាញ់ និងផ្តល់តម្លៃឱ្យខ្លួនឯងបានយ៉ាងពេញលេញ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.  ការយល់ដឹងនិងស្គាល់ខ្លួនឯងឲ្យបានច្បាស់

ការយល់ដឹងនិងស្គាល់ខ្លួនឯងឲ្យបានច្បាស់ គឺជាទទួលស្គាល់គំនិតអារម្មណ៍ សមត្ថភាព ភាពខ្លាំង ភាពខ្សោយ និងការឈឺចាប់របស់អ្នកដោយខ្លួនឯងផ្ទាល់។ ពីព្រោះគ្មានអ្នកណាមកស្គាល់ និងដឹងពីអ្នកច្រើនជាងខ្លួនអ្នកបានឡើយ។

ការយល់ដឹងនិងស្គាល់ខ្លួនឯងឲ្យបានច្បាស់
ការយល់ដឹងនិងស្គាល់ខ្លួនឯងឲ្យបានច្បាស់

២. អបអរសាទរភាពខ្លាំងរបស់អ្នក

ក្រោយពីអ្នកអាចស្គាល់ខ្លួនឯងជាអ្នកណាហើយ ច្បាស់ណាស់អ្នកប្រាកដជារកឃើញនូវភាពខ្លាំងរបស់អ្នកបានជាមិនខាន តែចងចាំទុកណាអ្នកក៏ត្រូវហ៊ានទទួលយកចំណុចខ្សោយរបស់អ្នក។ នេះជាសំណួរដែលជួយអ្នកអាចអបអរសាទរភាពខ្លាំងរបស់អ្នកបានដោយការសួរខ្លួនឯងនូវសំណួរសំខាន់ៗមួយចំនួន៖

_តើលក្ខណៈអ្វីខ្លះដែលអ្នកតែងតែសរសើរ? តើការងារអ្វីដែលអ្នកពូកែជាងគេ?

_តើទេពកោសល្យពិសេសរបស់អ្នកគឺជាអ្វី?

_ធ្វើបញ្ជីនៃចំណុចខ្លាំងនិងសមិទ្ធិផលកន្លងមករបស់អ្នកហើយអានវាម្តងទៀតនៅពេលដែលអ្នកមានពេលសម្រាកគឺជាវិធីដ៏ល្អមួយដើម្បីអនុវត្តការទទួលយកដោយខ្លួនឯង។

អបអរសាទរភាពខ្លាំងរបស់អ្នក
អបអរសាទរភាពខ្លាំងរបស់អ្នក

៣. ការបន្តជឿលើខ្លួនឯង

ការជឿជាក់លើខ្លួនឯងនេះជាអ្វីដែលអ្នកត្រូវតែមានដើម្បីបង្កើននូវសក្តានុពលដល់ខ្លួនអ្នកបន្ថែមសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ចូលប្រើការនិយាយជាមួយខ្លួនឯងដោយប្រើពាក្យសម្តីវិជ្ជមានឲ្យបានច្រើន និងត្រូវប្រើបច្ចេកទេស ផ្តោតអារម្មណ៍លើគំនិតវិជ្ជមានច្រើនបំផុតនៅពេលដែលពេលវេលាលំបាក។ ដូចនេះអ្នកនឹងមានភាពជឿជាក់លើខ្លួនឯងដោយមិនដឹងខ្លួនក៏ថាបាន។

ការបន្តជឿលើខ្លួនឯង
ការបន្តជឿលើខ្លួនឯង

វិធីសាស្រ្តខាងលើនេះជាអ្វីដែលអាចឱ្យអ្នកស្រលាញ់និងផ្តល់តម្លៃឱ្យខ្លួនឯងបានយ៉ាងពេញលេញ។ ពីព្រោះថាគ្មានអ្នកណាម្នាក់ស្រលាញ់ និងមកឱ្យតម្លៃអ្នកបានច្រើនជាងខ្លួនអ្នកទៀតនោះទេ​៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T