អាហារចម្លែកៗ តែឆ្ងាញ់អស់ទាស់ ដែលជនបរទេសតែងតែណែនាំឱ្យសាកល្បងម្តងពេលមកលេងប្រទេសអាស៊ី

//s9.kh1.co/2f/2ff3e06fc29e2461d108a81d9004d86971558b3b.jpg
យល់ដឹង

 ០៩-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អាហារអាស៊ី ទាំង៨ប្រភេទ ដែលជនបរទេសខ្លាចរអារ

អាហារនៅក្នុងប្រទេសនៅលើពិភពលោក មានច្រើនបែបច្រើនសណ្ឋានខុសៗគ្នាទៅតាមប្រពៃណី ទំនៀមទម្លាប់ប្រទេសនីមួយ។ សម្រាប់ជនបរទេសវិញ យល់ថាប្រទេសអាស៊ី គឺជាប្រទេសដែលមានប្រពៃណីទាក់ទងនឹងម្ហូបអាហារច្រើនមុខ ហើយម្ហូបមួយមុខៗសុទ្ធតែប្លែក និងមានរសជាតិឆ្ងាញ់ តែក្នុងនោះក៏មានអាហារខ្លះបានធ្វើឱ្យជនបរទេសខ្លាចរអារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះមកតាមដានអាហារអាស៊ី ទាំង៨ប្រភេទ ដែលជនបរទេសខ្លាចរអារ ៖

១. អាពីង (ប្រទេសកម្ពុជា)

រូបរាងដូចជាសត្វពីងពាង បានធ្វើជនបរទេសខ្លាចរអារជាខ្លាំងមិនហ៊ានទាំងសាកល្បងកាន់ផង។ តែអាពីងស្រួយៗដែលទើបតែបំពងហើយ បានធ្វើឱ្យជនបរទេសមួយចំនួនបានឱ្យឈ្មោះថាជាអាហារចម្លែកគួរឱ្យខ្លាច តែឆ្ងាញ់ខ្លាំងដែលគួរតែសាកល្បងម្តងពេលមកដល់ប្រទេសកម្ពុជា។ ក្រៅពីអាពីងប្រទេសកម្ពុជាក៏មានអាហារចម្លែកៗជាច្រើនផងដែរសម្រាប់ជនបរទេសដូចជា ពងទាកូន ជាដើម។

អាពីង (ប្រទេសកម្ពុជា)
អាពីង (ប្រទេសកម្ពុជា)

២. ទុរេន (ប្រទេសថៃ)

ទុរេន គឺជាស្តេចផ្លែឈើនៅអាស៊ី សូម្បីតែប្រទេសកម្ពុជាយើងក៏ពេញនិយមថាជាផ្លែឈើឆ្ងាញ់ និងមានតម្លៃថ្លៃ តែផ្លែឈើនេះត្រូវបានបរទេសស្គាល់ច្រើននៅក្នុងប្រទេសថៃ ថាជាផ្លែឈើដែលសម្បូរពាសពេញមានតម្លៃថោកសមរម្យ មានក្លិនស្អុយ តែបើប្រថុយសាកល្បងពិតជាឆ្ងាញ់ជាប់ចិត្ត។ តែផ្លែឈើប្រភេទនេះ ក៏មានជនបរទេស និងជនជាតិអាស៊ីខ្លះមិនអាចទទួលទានសោះតែម្តងដោយសារតែក្លិនជាប់មាត់បែបនេះ។

ទុរេន (ប្រទេសថៃ)
ទុរេន (ប្រទេសថៃ)

៣. ឈាមពស់ (ប្រទេសវៀតណាម)

វៀតណាមក៏មានអាហារចម្លែកៗច្រើនណាស់ដែរ ជាពិសេសអាហារទាក់ទងនឹងសត្វពស់ ដូចជាឈាមពស់ បេះដូងពស់ជាដើម។ នៅក្នុងប្រទេសវៀតណាម គេតែងតែយកឈាមពស់មកចម្អិនជាម្ហូបអាហារ ឬត្រាំស្រាស្រស់ៗ ដោយអាចទទួលទានជាមួយបន្លែ អាហារមួយចំនួន និងបាយសផងដែរ។

ឈាមពស់ (ប្រទេសវៀតណាម)
ឈាមពស់ (ប្រទេសវៀតណាម)

៤. ស៊ុបសម្បុកត្រចៀកកាំ (ប្រទេសចិន)

តើអ្នកដឹងទេថានៅប្រទេសចិនមានស៊ុបដែលមានតម្លៃថ្លៃជាងគេលើលោក? នោះគឺស៊ុបត្រចៀកកាំ។ ស៊ុបនេះត្រូវបានគេចម្រាញ់ចេញពីទឹកមាត់ត្រចៀកកាំ ដែលជនបរទេសស្តាប់ឭក៏ព្រឺសម្បុរដែរ ។ តែយ៉ាងណាពពួកសម្បុក ឬទឹកមាត់ត្រចៀកកាំ គឺជាប្រភេទអាហារដែលមានតម្លៃថ្លៃ និងអាចជួយប៉ូវសុខភាពទៀតផង។

ស៊ុបសម្បុកត្រចៀកកាំ (ប្រទេសចិន)
ស៊ុបសម្បុកត្រចៀកកាំ (ប្រទេសចិន)

៥. Sannakji (ប្រទេសកូរ៉េខាងត្បូង)

Sannakji គឺជាអាហារដ៏ល្បីនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយយកមឹកស្រស់ៗហាន់ ឬធ្វើជាអាហារឆៅ ទទួលទានតែម្តង។ ជនបរទេសខ្លះពិតជាខ្ពើម និងរអើមអាហារឆៅបែបនេះណាស់ តែរសជាតិវាវិញពិតជាឆ្ងាញ់ជាប់ចិត្ត។

Sannakji (ប្រទេសកូរ៉េខាងត្បូង)
Sannakji (ប្រទេសកូរ៉េខាងត្បូង)

៦. ត្រីកំពត (ប្រទេសជប៉ុន)

ត្រីកំពត គឺជាអាហារដែលជាប់ឈ្មោះថាមានជាតិពុល និងគ្រោះថ្នាក់បំផុតលើលោកប្រសិនជាសម្អាត និងចម្អិនមិនបានល្អទេ។ តែនៅក្នុងប្រទេសជប៉ុន វាគឺជាអាហារដ៏ពេញនិយមបំផុត ដោយចុងភៅម្នាក់ៗសុទ្ធតែមានជំនាញនៅក្នុងការធ្វើត្រីដ៏គ្រោះថ្នាក់មួយនេះ និងយកជាតិពុលចេញ តែឱកាសនៅសល់ជាតិពុលក៏មានដែរ ប្រសិនជាមិនប្រុងប្រយ័ត្ន។ ដូច្នេះហើយទើបវាជាអាហារដែលជនបរទេសខ្លាចរអារ និងមិនហ៊ានសាកល្បងនោះទេ។

ត្រីកំពត (ប្រទេសជប៉ុន)
ត្រីកំពត (ប្រទេសជប៉ុន)

៧. សត្វល្អិត

អាហារប្រភេទនេះមានគ្រប់កន្លែង និងពិសេសជាអាហារញ៉ាំលេងដ៏ពេញនិយមរបស់ប្រទេសអាស៊ីផងដែរ។ ដែលអាហារពពួកសត្វល្អិតនេះមានដូចជា ចង្រិត កណ្តូប អាពីង និងសត្វល្អិតជាច្រើនទៀត ដោយការយកលីង និងបំពងឱ្យស្រួយៗមានរសជាតិឆ្ងាញ់ពិសា។

សត្វល្អិត
សត្វល្អិត

៨. ស៊ុបប្រជៀវ

ប្រជៀវ ត្រូវគេឱ្យឈ្មោះថាជាសត្វដែលមានរូបរាងអាក្រក់លើលោក និងជាភ្នាក់ងារចម្លងរោគបំផុតផងដែរ តែប្រទេសអាស៊ី ជាពិសេសគឺប្រទេសចិន តែងតែយកសត្វនេះមកធ្វើជាម្ហូបទទួលទានយ៉ាងពេញនិយម ជាពិសេសគឺស៊ុបសត្វប្រជៀវ៕

ស៊ុបប្រជៀវ
ស៊ុបប្រជៀវ
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T