Apple​ ទើប​​បញ្ចេញ​​កាស​ថ្មី AirPods ដាក់​លក់​ក្នុង​តម្លៃ​ជាង​ ៥០០​ដុល្លារ​អាមេរិក​ (មានវីដេអូ)

//s9.kh1.co/ce/ce404de213ed99079a1d104d329254f4322270a3.jpg
បច្ចេកវិទ្យា

 ០៩-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនយក្ស Apple បានបញ្ចេញនូវផលិតផលថ្មីនៃត្រកូល AirPods របស់ខ្លួនដែលមានឈ្មោះថា AirPods Max

​ថ្មីៗនេះផងដែរ ក្រុមហ៊ុនយក្ស Apple បានបញ្ចេញនូវផលិតផលថ្មីនៃត្រកូល AirPods របស់ខ្លួនដែលមានឈ្មោះថា AirPods Max ដែលជាកាស Wireless ធំក្តោបត្រចៀកមានមុខងារមិនខុសពី AirPods 2 ឬ AirPods Pro ឡើយ។
AirPods Max នេះបាននាំមុខងារជាច្រើនដូចជា Adaptive EQ, Active Noise Cancellation, Transparency ​Mode អមជាមួយការរចនាដ៏ស្រស់ស្អាត។ Apple ក៏បានរចនាកាសនេះឡើងឲ្យ​មានទម្ងន់​ស្រាល​ជាមួយ​នឹងសំណាញ់ទន់ៗដែលងាយស្រួលពាក់កាសនេះនៅនឹងក្បាលដោយគ្មានការឈឺចាប់ និងទន់ស្រួល។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
AirPods Max
AirPods Max

​មួយវិញទៀត AirPods Max អាចកាន់ថ្មបានរហូតដល់ទៅ ២០ ម៉ោងនៅពេលប្រើប្រាស់វាដើម្បីស្តាប់ចម្រៀង និយាយទូរស័ព្ទ ឬទស្សនាវីដេអូផ្សេងៗ។ Case របស់កាសនេះក៏នាំមកនូវថ្មជំនួយដែលអាចសាកកាស​នេះបាន​ដោយ AirPods ជំនាន់មុនៗដែល AirPods Max នេះនឹងដាក់លក់ចំនួន ៥ ពណ៌មានដូចជា Space Gray, Silver, Sky Blue, Green និង Pink។
Apple បានដាក់លក់ AirPods Max នេះក្នុងតម្លៃ ៥៤៩ ដុល្លារសហរដ្ឋអាមេរិកដែលជាតម្លៃនៅសហរដ្ឋអាមេរិក ហើយនឹងចាប់ផ្តើមលក់ចាប់ពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ នេះតទៅ៕  

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

វីដេអូបង្ហាញពី AirPods Max
AirPods Max​ Silver​
AirPods Max​ Silver​
AirPods Max Space Gray​
AirPods Max Space Gray​
AirPods Max ​Sky Blue​
AirPods Max ​Sky Blue​
AirPods Max Green ​
AirPods Max Green ​
AirPods Max​ Pink
AirPods Max​ Pink
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T