នារីម្នាក់ទំនងជាស្រវឹង ត្រូវបានក្រុមសង្គ្រោះឡើង ទៅសង្គ្រោះនាងខណៈដែល នាងបាន គេងលង់លក់ នៅលើវេរ៉ង់ដា មួយដែលកំពស់ ៥ ជាន់ ហើយបានរមៀលចុះមក។

តាមប្រភពព័ត៌មានបានអោយដឹងថា នារីរងគ្រោះមានឈ្មោះថា Yan Yan Ch'eng មានអាយុ ២៨ ឆ្នាំ មកពី ខេត្ត Zhejiang ប្រទេសចិន។ នាងបានរៀបរាប់ប្រាប់អ្នកជួយសង្រ្គោះថា ហេតុដែលនាងឡើងទៅគេងលើវេរ៉ង់ដានោះ ដោយសារតែនាង មានការហត់នឿយខ្លាំងពេក។ ទោះជាយ៉ាងណាក៏ដោយក៏សម្តីរបស់ នាងមិនត្រូវបានគេជឿឡើយ ពីព្រោះខ្លួនរបស់នាង ធុំក្លិនស្រា។

តាមសម្តីរបស់លោកអ៊ុំម្នាក់ដែលកំពុង ឈរមើលគេសង្គ្រោះបាននិយាយថា គាត់មានភាពតក់ស្លុតយ៉ាងខ្លាំងនូវពេល ដែលមានមនុស្សជួបគ្រោះថ្នាក់ដោយចៃដន្យបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ Yan Yan Ch'eng មិនទាន់បានប្រាប់ប៉ូលិសថា នាងមានទីលំនៅ នៅឯណានោះទេ។

ដោយ​ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះនារីម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]