កុំនៅយូរទៀត ទោះស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ ត្រូវបែកគ្នាទៅ បើដៃគូអ្នកមានចំណុចទាំងនេះ!

//s9.kh1.co/d4/d4523714b42b4dd8bcbc70910b81f7550f36e8e2.jpg
យល់ដឹង

 ០៩-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ បែកគ្នាទៅបើដៃគូអ្នកមានចំណុចទាំងនេះ!

ស្នេហា គឺការផ្តល់ក្តីស្រលាញ់ចំពោះគ្នា ទុកចិត្តគ្នា និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ តែយ៉ាងណាចំពោះស្នេហា មិនថាអ្នកប្រឹងប្រែងបែបណា គឺគ្មានអ្នកណាល្អគ្រប់គ្រាន់តម្រូវចិត្តគ្រប់គ្នាទេ មានតែការអត់ឱនឱ្យគ្នាតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាប្រសិនជាដៃគូស្នេហារបស់អ្នកមានចំណុចមួយចំនួនមិនសមស្របទាំង៧នេះ ទោះស្រលាញ់គ្នាក៏ត្រូវតែបែកគ្នាឱ្យហើយៗដែរដូចខាងក្រោម៖

១. គេថាអ្នកជាអ្វីៗគ្រប់យ៉ាងរបស់គេ

គ្មានអ្នកណាម្នាក់ក្លាយជាអ្វវីគ្រប់យ៉ាងរបស់អ្នកណាឡើយ ពាក្យនេះជាពាក្យមិនពិតឡើយ អាចជាពាក្យកុហកលួងលោមប៉ុណ្ណោះ ហើយប្រសិនជាពាក្យនេះជាពាក្យពិតបានន័យថាគេកំពុងតែផ្តល់សម្ពាធដល់អ្នកហើយ។ ស្នេហាល្អគឺដល់គម្លាតដល់គ្នា និងចេះផ្តល់កន្លែងឱ្យដកដង្ហើម មិនមែនជាការផ្តល់សម្ពាធឱ្យអ្នកមានភាពតានតឹងនោះទេ។

២. គ្មានភាពរីកចម្រើន

ស្នេហាពិត គឺការរីកចម្រើនជាមួយគ្នា និងស្វែងរកផ្លូវដើទៅមុខជាមួយគ្នាទៅរកអនាគត។ តែក្នុងករណីដៃគូរបស់អ្នកហាក់មិនចាប់អារម្មណ៍ ឬមិនធ្លាប់មានបំណងគិតពីអនាគតជាមួយអ្នកទេ បែកគ្នាឱ្យហើយក៏ល្អ។

៣. អ្នកជាអ្នកលះបង់តែម្នាក់ឯង

ស្នេហា គឺត្រូវតែប្រឹងប្រែង តស៊ូ និងលះបង់ឱ្យគ្នាទៅវិញទៅមក។ តែក្នុងករណីអ្នកជាអ្នកដែលប្រឹងប្រែង ទ្រគេតែឯង និងលះបង់តែម្នាក់ឯង ដើម្បីស្នេហានេះ នោះបានន័យថាស្នេហារបស់អ្នកកំពុងតែជួបបញ្ហាហើយ។ អ្នកត្រូវតែពិចារណាឡើងវិញចំពោះទំនាក់ទំនងស្នេហាមួយនេះ អ្នកត្រូវតែដើរចេញមក អ្នកស័ក្តសមនឹងទទួលបានក្តីស្រលាញ់ជាងនេះមិនមែនជាក្តីស្រលាញ់ដែលប្រឹងប្រែងតែឯងបែបនេះទេ។

ស្នេហាត្រូវតែរីកចមរើនជាមួយគ្នា
ស្នេហាត្រូវតែរីកចមរើនជាមួយគ្នា

៤. មានគោលដៅខុសគ្នា

វាជារឿងធម្មតាទេ ដែលមនុស្សម្នាក់ៗតែងតែមានគំនិត និងគោលដៅខុសគ្នា តែក៏មិនមែនថាត្រូវតែជាសត្រូវនឹងគ្នាដែរ។ សម្រាប់គូស្នេហ៍ដែលមានគំនិត និងគោលដៅខុសគ្នា ប្រសិនជាគូស្នេហ៍ទាំង២មិនចេះអត់ឱនឱ្យគ្នា ចេះតែខ្វែងគំនិតគ្នា និងមិនចេះយោគយល់គ្នា ចេះតែបង្ខំភាគីម្ខាងទៀតឱ្យធ្វើតាមខ្លួននោះ ស្នេហារបស់អ្នកគួរតែដល់ពេលបញ្ចប់ហើយ ព្រោះបន្តគឺមានតែបញ្ហាប៉ុណ្ណោះ។

៥. មិនសម្របខ្លួនតាមគ្នា

មនុស្សម្នាក់ៗសុទ្ធតែមានការងារ ទិសដៅ និងចំណង់ចំណូលចិត្តខុសគ្នា តែស្ថិតនៅក្នុងភាពជាដៃគូស្នេហា អ្នកត្រូវតែចេះសម្របខ្លួន និងរួមគ្នាជាធ្លុងមួយ។ តែប្រសិនជាអ្នកមានៈរៀងៗខ្លួន យកតែចិត្តខ្លួនឯង ហើយមិនសហការជាធ្លុងមួយជាមួយដៃគូ បែកគ្នាតែម្តងទៅ។

មិនសម្របតាមគ្នា
មិនសម្របតាមគ្នា

៦. មិនទុកចិត្តគ្នា

ស្រលាញ់ទើបទុកចិត្ត បើមិនទុកចិត្តកុំស្រលាញ់គ្នាអី។ ធម្មតាមនុស្សជិតស្និទ្ធជាទីស្រលាញ់ គឺជាមនុស្សដែលអ្នកជឿជាក់បំផុតហើយតែក្នុងករណីអ្នកមានអារម្មណ៍សង្ស័យ ឬលែងទុកចិត្តគ្នាដូចមុន វាគ្មានអ្វីដែលត្រូវបន្តស្នេហានេះទៀតទេ បើបន្តគឺមានតែរឿងសង្ស័យ និងមិនទុកចិត្តគ្នាប៉ុណ្ណោះ។

៧. មិនមានអ្វីល្អជាងមុន

ធម្មតាពេលដែលអ្នកមានស្នេហា អ្នកតែងតែចង់មានភាពរីកចម្រើនជាមួយគ្នា និងចង់ឱ្យជីវិតកាន់តែល្អប្រសើរជាងមុន។ តែក្នុងករណីអ្នកបែរជាឃើញថាពេលទាក់ទងគ្នា អ្នកប្រែជាបាត់បង់តម្លៃ អន់ជាងមុន ឬគ្មានអ្វីរីកចម្រើនសោះ ស្នេហារបស់អ្នកគួរតែបញ្ចប់ទៅ៕

ស្នេហាត្រូវតែទុកចិត្តគ្នា
ស្នេហាត្រូវតែទុកចិត្តគ្នា
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T