ក្រោយគ្រងមកុដ Miss Universe Cambodia 2020 រ៉េត សារីតា កាន់តែស្អាត ប្លែកសឹង១៨០ដឺក្រេ

//s9.kh1.co/73/7391f5fab1a9084c82a43010b2ef08a3744c2972.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីក្លាយជាម្ចាស់មកុដបវរកញ្ញា ចក្រវាលកម្ពុជាឆ្នាំ ២០២០ រួចមក កញ្ញា រ៉េត សារីតា កាន់តែមានរូបសម្ផស្សស្រស់ស្អាត ហើយមានឥរិយាបថសាកសមជា Miss Universe Cambodia ឆ្នាំ​២០២០ តែម្ដង។

ភ្នំពេញ៖ ការប្រកួតបវរកញ្ញា Miss Universe ម្ពុជាឆ្នាំ ២០២០ បានបញ្ចប់នឹងរកឃើញម្ចាស់មកុដ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា កន្លងទៅថ្មីៗនេះ ដោយម្ចាស់ជ័យលាភីបានទៅលើបេក្ខនារីពាក់ស្លាកលេខ ១៨ កញ្ញា រ៉េត សារីតា។ ដោយបេក្ខនារីរូបនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ ជាពិធីការិនីឆ្នើមមួយរូបអាចនិយាយភាសា អង់គ្លេស និងភាសាបារាំងបានយ៉ាងស្ទាត់ជំនាញតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីបវរកញ្ញា ចក្រវាឡកម្ពុជាឆ្នាំ ២០២០រួចមក គេឃើញ តារារូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារច្រើនជាងមុន។ ជាពិសេស នាងបានបង្ហាញវត្តមានក្នុងការងារសង្គម ពាក់ព័ន្ធជាមួយគម្រោងដែលទាក់ទងទៅនឹងប្រធានបទ «យុវជន និងការពិភាក្សាពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធ» ហើយគម្រោងមួយនេះ នាងចង់បង្ហាញឲ្យ ប្រជាជនទាំងមូលយល់ច្បាស់ទៅលើសុខភាពនៃការផ្លូវភេទឲ្យកាន់តែច្បាស់ជាងមុនផងដែរ។ 

ម្យ៉ាងវិញទៀត កញ្ញា រ៉េត សារីតា ជាតារាស្រីមួយរូបដែលមានសមត្ថភាព និងការជឿជាក់លើខ្លួនឯង ទើបធ្វើឲ្យនាងអាចឈានជើងក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Miss Universe កម្ពុជា ឆ្នាំ២០២០ យ៉ាងដូច្នេះ។ ក្នុងនោះដែរ មិនត្រឹមតែមានទេពកោសល្យ និងចំណេះដឹងប៉ុណ្ណោះទេ តែបើងាកទៅមើល រូបសម្ផស្សបន្ទាប់ពីគ្រងមកុដបវរកញ្ញាចក្រឡ ២០២០រួច គេឃើញថា រូបសម្រស់នាងកាន់តែស្រស់ស្អាតខ្លាំងឡើងទ្វេដង។

លើសពីនេះទៅទៀត រូបភាពថ្មីជាច្រើនសន្លឹកនេះ បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា នាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយខ្លួនជាបវរកញ្ញា មិនថាសម្រស់ ឥរិយាបថ សមត្ថភាព ឬចំណេះដឹងនោះទេ៕

ប្រភពរូបភាព៖ Ra SoPanha Make Up

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
រ៉េត សារីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T