ដើម្បីទិញវ៉ាក់សាំងព្យាបាលកូវីដ១៩ សួស វីហ្សា និងស្វាមី បានបរិច្ចាគថវិកា ១ពាន់ដុល្លារ ដល់រាជរដ្ឋាភិបាល

//s9.kh1.co/0d/0df3cf94d8d3d8a50429006191e189ea5e9f3e47.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ បើយោងតាមគណីហ្វេសប៊ុកផេករបស់លោក ហេង ឡុង ទើបតែបានបង្ហោះថា តារាចម្រៀងអ្នកនាង សួស វីហ្សា រួមនិងស្វាមី ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ១ពាន់ដុល្លារជូនដល់ថ្នាក់ដឹកនាំផងដែរ។

ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញ សេចក្ដីប្រកាសណែនាំទៅកាន់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ឲ្យត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ-១៩ កាលពីយប់មិញនេះ ស្រាប់តែមិនទាន់បានរយៈពេលមួយថ្ងៃផង យើងឃើញមានឧកញ៉ា និងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនបានធ្វើការចូលរួមបរិច្ចាគទឹកប្រាក់ជូនទៅកាន់សម្ដេចជាច្រើនលានដុល្លាររួចទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មិនត្រឹមតែមានការបរិច្ចាគប្រាក់ពីបណ្ដាឧកញ៉ាល្បីៗប៉ុណ្ណោះទេ ក្នុងនោះក៏មានសិល្បៈករ សិល្បៈការនីខ្មែរល្បីៗមួយចំនួន ក៏បានស្រុះដៃស្រុះជើងគ្នាក្នុងការធ្វើអំពើរល្អក្នុងសង្គមមួយនេះ ដោយបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជួយដល់ប្រទេសជាតិ ពិតជាគួរឲ្យសរសើរ។

ហើយក្នុងនោះផងដែរ តារាចម្រៀង អ្នកនាង សួស វីហ្សា រួមជាមួយនិងស្វាមី ក៏មិនរំលងជាមួយកិច្ចការមួយនេះនោះឡើយ ដោយពួកគេក៏បានបរិច្ចាគទឹកប្រាក់ចំនួន ១ពាន់ដុល្លារ សម្រាប់ផ្ដល់ជូនរាជរដ្ឋាភិបាលផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុកផេករបស់លោក ហេង ឡុង ទើបតែបានបង្ហោះមុននេះបន្តិច។

គួររំឮកថា នេះក៏មែនជាលើកទីមួយទេ ដែលអ្នកនាង សួស វីហ្សា និងគ្រួសារ បានចូលរួមធ្វើរឿងសប្បុរសធម៌ជួយដល់សង្គមបែបនេះ ព្រោះជារឿយៗ ពួកគេតែងតែជួយបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនក្នុងការជួយសង្គមជាញឹកញាប់ មិនឲ្យចាញ់អ្នកសិល្បៈដទៃឡើយ៕

សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងគ្រួសារ
សួស វីហ្សា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T