សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាពីសប្បុរសជនជាង២០លានដុល្លារហើយ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

//s9.kh1.co/a7/a725f94c886904397906eca14d15184d9c3b6a62.jpg
សង្គម

 ០៨-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ថែមពីនេះ មកទល់នឹងព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ថវិកាសប្បុរសជនចូលរួមជាមួយសម្តេច ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួនជាង ១៨លានដុល្លារអាមេរិកហើយ។

ភ្នំពេញ៖ ក្រោយពីមានការប្រកាសជាសាធារណៈ តាមរយៈហ្វេសប៊ុកផេកជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រៀមថវិការួចជាស្រេចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក៏ឃើញមានសប្បុរសជនជាច្រើន បានចេញមុខបរិច្ចាគជាថវិកាជាហូរហែរ ពីសំណាក់អ្នកឧកញ៉ា និងបុគ្គលល្បីៗជាច្រើន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ មកទល់នឹងព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ថវិកាសប្បុរសជនចូលរួមជាមួយសម្តេច ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួនជាង ២០លានដុល្លារអាមេរិកហើយ។

ក្នុងនោះមានបន្ថែម ឈ្មោះអ្នកឧកញ៉ា ឯកឧត្ដម និងបុគ្គលល្បីៗដូចខាងក្រោម៖ 

១)  ឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច InvestmentGroup បានបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

ឧកញ៉ា សុខ គង់
ឧកញ៉ា សុខ គង់

២៖ លោកជំទាវ ទ្រី សុខា ដែលជាពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ។

លោកជំទាវ ទ្រី សុខា 
លោកជំទាវ ទ្រី សុខា 

៣៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃ ជាវតាយ ក៏បានបរិច្ចាគថវិកា ៥ម៉ឺនដុល្លារដែរ។

 ឯកឧត្តម ជាវ តាយ និងលោកជំទាវ លាង ហៃ ជាវតាយ
 ឯកឧត្តម ជាវ តាយ និងលោកជំទាវ លាង ហៃ ជាវតាយ

៤៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

ក្រុមហ៊ុន ប៉េង ហួត គ្រុប 
ក្រុមហ៊ុន ប៉េង ហួត គ្រុប 

៥៖ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៧ខែ ១០០ភាគរយ ក្នុងឆ្នាំ២០២១របស់ឯកឧត្តម ជូនរាជរដ្ឋាភិបាលកម្ពុជា។

 ឯកឧត្តម ហ៊ុន ម៉ានី
 ឯកឧត្តម ហ៊ុន ម៉ានី

 ៦៖ ឧកញ៉ាជា សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុប បរិច្ចាគថវិកា២០ម៉ឺនដុល្លារ។

 ឧកញ៉ាជា សារ៉ន 
 ឧកញ៉ាជា សារ៉ន 

៧៖  អ្នកឧកញ៉ា ឃុន សៀ ប្រធាន ក្រុមហ៊ុន ធីភីម៉ូរ៉ាគ្រុប ឯ.ក បរិច្ចាគថវិកា៥០ម៉ឺនដុល្លារ។ 

 អ្នកឧកញ៉ា ឃុន សៀ 
 អ្នកឧកញ៉ា ឃុន សៀ 

៨៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន 

៩៖ ឯកឧត្តម ឡៅ ម៉េងឃីន និង លោកជំទាវ ជិន សុភាព ក៏បានប្រកាសបរិច្ចាគថវិកា៣លានដុល្លារដែរ។

ឯកឧត្តម ឡៅ ម៉េងឃីន និង លោកជំទាវ 
ឯកឧត្តម ឡៅ ម៉េងឃីន និង លោកជំទាវ 
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T