ទឹកចិត្តប្រពៃណាស់! តារាខ្មែរប៉ុន្មានរូបនេះ​ បរិច្ចាគលុយជូន សម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩

//s9.kh1.co/fc/fc9e89de35b74a830b221ab3715c50aeb3fe6270.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មិនឈរអោបដៃមើលឡើយ តារាខ្មែរប៉ុន្មានរូបនេះ បានបរិច្ចាគលុយផ្ទាល់ខ្លួនជាច្រើន ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩។

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ៧ ខែ ធ្នូ ម្សិលមិញនេះ ផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីំណែនាំដល់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ-១៩ មួយលានដូស ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យពីជំងឺមួយនេះ ដោយឥតគិតថ្លៃ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីណែនាំ មិនបានប៉ុន្មានម៉ោងផង ក៏មានឧកញ៉ាល្បីៗប្រចាំកម្ពុជា បានបរិច្ចាគថវិកាខ្ទង់លានដុល្លារភ្លាមៗ ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងជំងឺវីរុសកូវីដ-១៩នេះ។ មិនត្រឹមតែមានលោកឧកញ៉ាល្បីៗប៉ុណ្ណោះទេ ដែលបានបរិច្ចាគលុយ តែក៏មានសិល្បករ សិល្បការិនីខ្មែរ ៥រូបផងដែរ ដែលហានចំណាយលុយផ្ទាល់ខ្លួនបរិច្ចាគ ដើម្បីទិញវ៉ាក់សាំងជំងឺវីរុសកូវីដ-១៩។

តួយ៉ាង ស្ទើរតែគ្រប់ពេលវេលា គេសង្កេតឃើញតារាខ្មែរតែងតែសាមគ្គីគ្នា ប្រមូលថវិកាផ្ទាល់ និងកម្លាំងដើម្បីជួយប្រទេសជាតិ ពេលជួបអាសន្នម្ដងៗ។ ហើយលើកទង្វើល្អ បែបនេះ បានធ្វើឲ្យមហាជនកោតសរសើរពីទឹកចិត្តប្រពៃរបស់តារាខ្មែរយើងគ្រប់គ្នាតែម្ដង។ ក្នុងនោះដែរ សិល្បករ សិល្បការិនីខ្មែរ ដែលបានបរិច្ចាគលុយសម្រាប់ទិញទិញវ៉ាក់សាំងជំងឺវីរុសកូវីដ-១៩នោះ មានដូចជា៖ 

ទី១៖ អ្នកនាង ចនច័ន្ទ លក្ខិណា និងលោក ហេង ឡុង 

អ្នកនាង ចនច័ន្ទ លក្ខិណា និងលោក ហេង ឡុង បានបរិច្ចាគថវិកា ១ពាន់ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែនដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចែកឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

លោក ហេង ឡុង  និងអ្នកនាង ចនច័ន្ទ លក្ខិណា
លោក ហេង ឡុង  និងអ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា និងលោក ហេង ឡុង
អ្នកនាង ចនច័ន្ទ លក្ខិណា និងលោក ហេង ឡុង

ទី២៖ លោក ខេមរៈ សិរីមន្ត 

លោក ខេមរៈ សិរីមន្ត បរិច្ចាគលុយ ៤លានរៀល ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។

លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត 

ទី៣៖ លោក ខេម 

លោក ខេម បានបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

  លោក ខេម 
  លោក ខេម 
  លោក ខេម 
  លោក ខេម 

ទី៤៖ កញ្ញា តន់ ច័ន្ទសីម៉ា

កញ្ញា តន់ ចន្ទសីម៉ា បានបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
  កញ្ញា តន់ ច័ន្ទសីម៉ា
ខេមរៈ​ សិរីមន្តចនច័ន្ទ លក្ខិណាខេមតន់ ច័ន្ទសីម៉ាហេង ឡុង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T