ក្រោយ​ស្ងាត់​​​មិន​​​ចេញ​​​​​​ចម្រៀង ​ស្រាប់​តែ​​យប់​មិញ​ ​G-Devith​​ បង្ហោះ​​សារ​​​​ប្រើ​​ពាក្យ «ទ្រនំថ្មី»​​ ធ្វើឲ្យ​​​​មហាជន​​​​ឆ្ងល់​លើស​ដើម​​​

//s9.kh1.co/3a/3aba721895a0385dd915d8f555a090b896304844.jpg
នារី

 ០៨-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីស្ងាត់មិនចេញបទចម្រៀង ស្រាប់តែយប់មិញ G-Devith បង្ហោះសារបែបនេះធ្វើឲ្យមហាជនកាន់តែមានចម្ងល់!

ភ្នំពេញ៖ សម្រាប់មហាជន និងមិត្តៗអ្នកគាំទ្រប្រាកដជាទន្ទឹងរង់ចាំបទចម្រៀងថ្មីរបស់តារារ៉េប និងតារាម្រៀង G-Devith​ ជាក់ជាមិនខាន បន្ទាប់ពីស្ងាត់មិនឃើញលោកចេញបទចម្រៀង និងវីដេអូចម្រៀងថ្មីៗ​ញឹកញាប់ដូចកាល​ពីមុន​ ក្នុងអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីយប់មិញនេះលោក G-Devith ក៏បានធ្វើការបង្ហោះសារខ្លីមួយ ដោយលោកបានសរសេរ​យ៉ាង​ដូច្នេះថា «ខ្ញុំមិនមែនមិនចង់ចេញចម្រៀងទេបងប្អូន ខ្ញុំនឹងចេញ តែចាំចេញនៅកន្លែងថ្មី»។

តួយ៉ាង បន្ទាប់ពីឃើញសារនេះហើយ កាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ថា តើលោកនឹងទៅ​ទ្រនំថ្មីមួយណា? តើពេលណាទើបលោកនឹងបង្ហាញសមិទ្ធផលថ្មី ឬបទចម្រៀងថ្មី? តើលោកទៅកន្លែងថ្មីនេះ​ជាមួយ​ដៃម្ចាស់ចិត្ត ទេព បូព្រឹក្ស ឬយ៉ាងណា?

សម្រាប់ចម្ងល់អស់ទាំងនេះលោក G-Devith នៅមិនទាន់បានបកស្រាយ និងបង្ហើបអ្វីនៅឡើយទេ។ ដូច្នេះសង្ឃឹមថា នៅពេលខាងមុខតារាចម្រៀងរូបនេះនឹងមានអ្វីថ្មី ប្លែកសម្រាប់កំដរចំណីអារម្មណ៍ទៅកាន់​ទស្សនិកជន​ក្នុង​ពេល​ឆាប់ៗ​នេះ​៕​

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith និងគូស្នេហ៍ ទេព បូព្រឹក្ស
  លោក G-Devith និងគូស្នេហ៍ ទេព បូព្រឹក្ស
សារដែលលោក 

លោក G-Devith បង្ហោះកាលពីយប់មិញ
សារដែលលោក  លោក G-Devith បង្ហោះកាលពីយប់មិញ
ងួន ចាន់ដេវីត
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T