«ខ្ញុំជាខ្ញុំ! ​អ្នកជាអ្នក​! ​អ្នក​គ្មាន​សិទ្ធ​ មក​កំណត់​ជោគ​​វាសនា​​របស់​ខ្ញុំ​​ឡើយ​»

//s9.kh1.co/d4/d485c3e39af7e55db0373257dd7b9f5be4a88cc3.jpg
ប្រលោមលោក & អប់រំ

 ០៨-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មេងស្រីម្នាក់នោះ ចាកចេញទៅទាំងទឹកភ្នែក ហើយបានប្ដេជ្ញានៅក្នុងចិត្តយ៉ាងមុតមាំថា "ខ្ញុំមិនធ្វើជាមនុស្សអោយ​គេទាយត្រូវ​ឡើយ អ្នកស្គាល់ខ្ញុំប៉ុនក្រចកប៉ុណ្ណោះ"

មានក្មេងស្រីកូនអ្នកកសិករ នៅជនបទដាច់ស្រយាលមួយ។ ដូចតែកូនកសិករផ្សេងទៀតដែរ នាងរវល់​មមាញឹក​នឹង​ការងារ​ណាស់ នៅរដូវប្រាំងនាង ដើរជញ្ជាត់ត្រី រាវត្រីតាមស្ទឹង ត្រពាំងជាមួយនឹង ក្មេងៗដទៃ និង អ្នកស្រុកអ្នកភូមិ ។នៅរដូវវស្សានាង ស្ទូងដក ច្រូតកាត់ដូចតែ កសិករដទៃអញ្ជឹង តែនាងតែងតែទៅរៀនមិនដែលអាក់ខានឡើយ តាំងពី បឋម រហូតដល់វិទ្យាល័យ មិនតែប៉ុណ្ណោះទេ នាងថែមទាំងជាសិស្សរៀនពូកែ នៅក្នុងថ្នាក់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពី លទ្ធផល​ប្រឡងបឋមភូមិ បានបិតប្រកាសជាផ្លូវការ នាងក៏បានបន្តការសិក្សាថ្នាក់វិទ្យាល័យបន្តទៀត ហើយ​ក្នុង​​ចំណោម​មិត្តដែលនៅភូមិជាមួយនាង គ្មាននរណាបន្តការសិក្សាទៀតឡើយ។ ទោះយ៉ាងណាក៏ដោយក៏នាងនៅតែ​បន្តការសិក្សាដែរ។

ពេលនាងហៀបនឹងចាកចេញទៅ មានបងប្អូនជីដូនមួយ របស់នាងបានមកអង្គុយលេងផ្ទះរបស់​នាង​ហើយបាន​និយាយ​ថា៖ "អ្ហើយ មិនដឹងរៀនធ្វើអីទេ អស់តែលុយអត់ប្រយោជន៍ មើលអ្នកទៅរៀនជំនាន់​មុនៗ ​គ្មាន​បានអីមកវិញទេ ទីបំផុតចូលរោងការយកប្ដីធ្វើស្រែដដែល បើយកអាពេលវេលាទៅរៀនរាប់ឆ្នាំនឹង មកធ្វើការរោងចក្រ ម៉្លេះបានប្រាក់ខែ​មិនចេះតិចទេ ហើយទៅរៀននឹងណា ទម្រាំតែចប់ លក់គោទាំងអស់ក្នុងក្រោលនឹង មិនស្រួលរៀនមិនគ្រាន់ផង"។

ក្មេងស្រីម្នាក់នោះ ចាកចេញទៅទាំងទឹកភ្នែក ហើយបានប្ដេជ្ញានៅក្នុងចិត្តយ៉ាងមុតមាំថា "ខ្ញុំមិនធ្វើជាមនុស្សអោយ​គេទាយត្រូវឡើយ អ្នកស្គាល់ខ្ញុំប៉ុនក្រចកប៉ុណ្ណោះ"។

ព្រោះតែពាក្យសម្ដីហ្នឹងហើយ ធ្វើអោយនាងហ៊ានដាក់ពាក្យបង្រៀន​ភាសាអង់គ្លេសនៅសាលាឯកជនបានជោគជ័យ។ព្រោះតែពាក្យសម្ដីហ្នឹងហើយ ធ្វើអោយនាងទទួលបានលទ្ធផលប្រឡងចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ។ ព្រោះតែពាក្យសម្ដីហ្នឹងហើយ ធ្វើអោយនាងទទួលអាហារណ៍រូបករណ៍ទទួលបានប្រាក់ជាហូរហែរ។ព្រោះតែពាក្យសម្ដីហ្នឹងហើយ ធ្វើអោយនាងជាមនុស្សក្លាហានមកទល់បានក្លាយទៅជាអ្នកគ្រប់គ្រងក្រុមហ៊ុន។ព្រោះតែពាក្យសម្ដីហ្នឹងហើយ នាងបានបំបែកជំនឿ រៀនធ្វើអ្វីបានអ្វីមកវិញ រៀននាំតែខាតពេល។

នាងតែងនិយាយថា "ខ្ញុំជាខ្ញុំ អ្នកជាអ្នក អ្នកគ្មានសិទ្ធមកកំណត់ជោគវាសនាខ្ញុំទេ"៕

Yourn sokhan
Sokhan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T