សុខចិត្តធ្វើជាមនុស្សបរាជ័យ ចំពោះអ្វីដែលយើងចង់ធ្វើ ប្រសើរជាងធ្វើមនុស្សជោគជ័យនូវអ្វីដែលយើងមិនពេញចិត្ត

//s9.kh1.co/cf/cf7308e88e3ff27c421ae39f198ea058e35d4936.jpg
ប្រលោមលោក & អប់រំ

 ០៨-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មានសិស្សនិស្សិតមួយចំនួនធំកំពុង តែរងនូវការគាបសង្កត់ពីក្រុមគ្រួសារ របស់ខ្លួនដោយពួកគាត់ភាគច្រើនចង់អោយកូនរបស់គាត់រៀននូវអ្វីដែលពួកគាត់ស្រឡាញ់រៀនអ្វីដែលពួកគាត់ចង់បាន ព្រោះអាងថាពួកគាត់គឺជាអ្នកមានគុណ ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា។បើអ្នកអានកំពង់តែជួបនឹងបញ្ហាទាំងអស់នេះ សូមអានរឿងមួយខាងក្រោមនេះហើយពិចារណាទាំងអស់គ្នា ÷

យលដឹង៖ មានបងប្រុសម្នាក់ សព្វថ្ងៃនេះគាត់គឺជាគ្រូបង្រៀនមួយរូប នៅអនុវិទ្យាល័យមួយ ក្ដីស្រមៃរបស់គាត់ចង់ក្លាយទៅជាអ្នកមគ្គុទេស។ កាលពីគាត់នៅសិក្សាគាត់មានក្ដីស្រមៃយ៉ាងមុតមាំ ថាចង់ក្លាយទៅជាអ្នកបកប្រែ នាំភ្ញៀវទេសចរណ៍ដើរកំសាន្ត គាត់នឹងបានឃើញគ្រប់ទេសភាពល្អប្លែក ដែលគាត់ចង់ឃើញ។ប៉ុន្តែជាអកុសល់ ពេលគាត់និយាយពិភាក្សាជាមួយក្រុមគ្រួសាររបស់គាត់ ឳពុក របស់គាត់បានប្រកែកយ៉ាងដាច់ខាត ឪពុករបស់គាត់ចង់ឱ្យគាត់ក្លាយទៅជាគ្រូបង្រៀន ពីព្រោះគាត់គិតថាវាងាយស្រួល ហើយអាចទទួលបានប្រាក់បៀវត្ស ពេលកូនគាត់ចាស់ទៅ។ ប៉ុន្តែកូនប្រុសម្នាក់នេះនៅតែចចេសរឹងរួសប្រកែកថា នេះគឺជាក្ដីស្រមៃរបស់គាត់ គាត់ត្រូវតែបានវាព្រោះគាត់ស្គាល់ខ្លួនឯងច្បាស់ថាគាត់ពូកែខាងអ្វីពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឪពុករបស់គាត់ក៏បោះពាក្យសម្ដី យ៉ាងខ្លាំងៗហើយធ្ងន់ៗថា "អ្ហែងជាកូនអញ ឬក៏ជាឪអញ អញជាអ្នករកលុយឱ្យអ្ហែងរៀន ទំនុកបម្រុងអ្ហែង ដល់បានចេះដឹងទៅចង់ជាន់ក្បាលអញ ថាលែងស្ដាប់ បើអ្ហែងខ្លាំងណាស់ អ្ហែងរកលុយខ្លួនឯងទៅ រកលុយទៅរៀនខ្លួនឯងទៅ ហើយមិនបាច់នៅផ្ទះនេះទៀតទេ ទៅវេចបង្វេចចេញពីផ្ទះអញទៅ អាក្បាលរឹង"។ បងប្រុសហូរទឹកភ្នែករហាម កាលនោះគាត់ជាសិស្សថ្នាក់ទី ៨ប៉ុណ្ណោះហើយគាត់គឺជាអ្នករស់នៅជនបទទៀត មិនអាចធ្វើអ្វីបានក្រៅពីពាក្យថា កូនសុំទោសពុក កូននឹងខំរៀនដើម្បីក្លាយទៅជាគ្រូបង្រៀនមួយរូប តាមបំណងរបស់ពុក កូនមិនអោយពុកខកបំណងឡើយ។

គួរឱ្យដឹងទៀតថា ឆ្នាំប្រឡងបាក់ឌុបក៏បានមកដល់គាត់ក៏ប្រឡងជាប់ មិនតែប៉ុណ្ណោះគាត់បានប្រឡងជាប់ជាគ្រូបង្រៀនដូចបំណងឪពុករបស់គាត់(គាត់ប្រឡងជាប់ជាគ្រូ អង់គ្លេស+ខ្មែរ) ពេលនោះឪពុករបស់គាត់សប្បាយចិត្តណាស់ ព្រោះកូនគាត់បានបំពេញបំណងគាត់ តែសម្រាប់អារម្មណ៍បងប្រុសវិញ មិនដែលសប្បាយចិត្តម្ដងណាឡើយ គាត់តែងតែដេកយំស្ទើររាល់យប់ ដេកស្ដាយ រហូតមកដល់ពេលនេះគាត់និយាយក្នុងអារម្មណ៍របស់គាត់ថា គាត់ធុញទ្រាន់នឹងជីវិតនេះណាស់ គាត់គិតថាជីវិតគឺស្មុគស្មាញណាស់សម្រាប់គាត់ គាត់គ្មានក្ដីសុខឡើយក្មុងមួយជីវិតនេះ។

រូបតំណាង
រូបតំណាង

 ឪពុកម្ដាយជាអ្នកបង្កើតយើងមកមែន ជាអ្នកចិញ្ចឹមយើងមែន ប៉ុន្តែពួកគាត់ប្រៀបបីគ្រាប់ជាពន្លឺ ប្រៀបបីដូចជាម្ហូបអាហារ ប្រៀបបីដូចជា សម្លៀកបំពាក់របស់យើង ប្រៀបបីដូចជាសម្ភារៈប្រើប្រាស់សំខាន់ៗបំផុតសម្រាប់យើង តែរឿងផ្លូវជីវិតយើងគឺជាអ្នកដើរខ្លួនឯង យើងជាអ្នកឈឺចាប់ យើងជាអ្នកបញ្ជាជីវិតមួយនេះ ដើម្បីបានជោគជ័យរួម៕

Yourn sokhan
Sokhan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T