មុនប៉ះ Man Utd លោក Pep Guardiola បដិសេធរឿង Man City មានប្រៀបលើ​ Man Utd

//s9.kh1.co/c7/c79e716304c9eef7a5acf3beca3a2e9522f3d7f9.jpg
កីទ្បា

 ០៧-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានបដិសេធទាក់ទងនឹងក្រុមរបស់លោកមានកៅអីសម្រាប់ពាន UEFA Champion League វគ្គ ១៦ ក្រុមចុងក្រោយដែលជាហេតុធ្វើឲ្យក្រុមលោកមានជើងគ្រប់គ្រាន់សម្រាប់ Manchester Derby

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានបដិសេធទាក់ទងនឹងក្រុមរបស់លោកមានកៅអីសម្រាប់ពាន UEFA Champion League វគ្គ ១៦ ក្រុមចុងក្រោយដែលជាហេតុធ្វើឲ្យក្រុមលោកមានជើងគ្រប់គ្រាន់សម្រាប់ Manchester Derby នារដូវកាលនេះដែលជាផលចំណេញមួយដែលលោកមិនចាំបាច់ទុកជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោក Pep Guardiola បានទុកជើងកីឡាករសំខាន់ៗផងដែរ មុនជំនួបទល់នឹងក្រុម Marseille សម្រាប់ថ្ងៃពុធដោយលោកចង់ឈរលេខរៀងទី ១ ពូល C។  

  លោក Pep Guardiola
  លោក Pep Guardiola

គួរបញ្ជាក់ផងដែរថាក្រុម Manchester United ត្រូវការចាំបាច់ណាស់យ៉ាងតិច ១ ពិន្ទុនៅពេលដែលក្រុមនឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីប្រទេសអាឡឺម៉ង់ដើម្បីប្រកួតតទល់ជាមួយក្រុម RB Leipzig ដណ្តើមកៅអី UEFA Champion League វគ្គ ១៦ ក្រុមចុងក្រោយ។

ដូច្នេះមានន័យថាលោក Ole Gunnar Solskjaer នឹងត្រូវប្រើប្រាស់កីឡាករសំខាន់ៗរបស់ខ្លួនទាំងអស់ដើម្បីលេង បើទោះបីជាលោកត្រូវជួបតទល់ជាមួយ Manchester City នាថ្ងៃសៅរ៍នេះក៏ដោយ ហើយលោក Pep Guardiola ជឿជាក់ថា Manchester United នឹងមានជើងលេងគ្រប់គ្រាន់សម្រាប់ Manchester Derby នេះ៕  

  លោក Ole Gunnar Solskjaer
  លោក Ole Gunnar Solskjaer
លោក Pep Guardiola
លោក Pep Guardiola
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T