ភ្នំពេញ៖ រថយន្ដដឹកទំនិញ Isuzu ជារថយន្ដជប៉ុន ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ នៅប្រទេសជប៉ុន និងពិភពលោកអស់រយៈពេលជាង ១០០ឆ្នាំមកហើយ។ រថយន្តដឹកទំនិញ ISUZU ត្រូវបានអ្នកឯកទេសធើ្វការពិសោធន៏ជាច្រីនដំណាក់កាលលើផែ្នកម៉ាស៊ីន បច្ចេកវិទ្យា និងប្រពន័្ធដំណើរការរបស់រថយន្តនីមួយៗ ដែលធើ្វឲ្យរថយន្តនេះទទួលបានការកោតសរសើរយ៉ាងខ្លាំង លើគុណភាពល្អឥតខ្ចោះ ធន់រឹងមាំ សន្សំសំចៃប្រេងបានច្រើន និងមានអាយុកាលប្រើប្រាស់បានយូរជាងរថយន្តដឹកទំនិញផ្សេងៗ។ សម្រាប់ប្រទេសកម្ពុជា រថយន្ដដឹកទំនិញ Isuzu បានដំណើរ អាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០០៩ មកម៉្លេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អស់រយៈពេលជាង ១០ឆ្នាំ នៅក្នុងទីផ្សារប្រទេសកម្ពុជា រថយន្ដដឹកទំនិញ Isuzu បានកសាងស្លាកសញ្ញារបស់ខ្លួនតាមរយៈការផ្ដល់ជូននូវផលិតផលប្រកបដោយគុណភាពខ្ពស់ និងសេវាកម្មប្រកបដោយទំនុកចិត្ដជូនអតិថិជនទាំងផ្នែករដ្ឋ និងឯកជនជាច្រើន។
នៅឆ្នាំ ២០១៧ រថយន្ដដឹកទំនិញ Isuzu បានសម្ពោធអគារតាំងបង្ហាញថ្មី រួមនឹងមជ្ឍមណ្ឌលជួសជុល និងសេវាកម្មដ៍ធំស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជាប់នឹងរោងចក្រតំឡើងម៉ូតូហុងដា ដែលជាសញ្ញាបង្ហាញពីការរីកចំរើនដ៍អស្ចារ្យ និងរឹងមាំនៃអាជីវកម្មរថយន្ដដឹកទំនិញ Isuzu នៅប្រទេសកម្ពុជា។
ជាមួយនឹងអគារតាំងបង្ហាញដ៍ធំថ្មីនេះ អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការបញ្ជាទិញ និងថែទាំរថយន្ដដឹកទំនិញប្រកបដោយសេវាកម្មរហ័ស និងទំនុកចិត្ដ។ នៅអគារតាំងបង្ហាញនេះ មានតាំងបង្ហាញរថយន្ដដឹកទំនិញ ចាប់ពី ១,៥តោន ២,៥តោន រហូតដល់ ក្បាលអូសទូកុងតឺន័រធំៗផងដែរ។


អស់រយៈពេលជាច្រើនឆ្នាំមកហើយ រថយន្ដដឹកទំនិញ Isuzu បានជាប់ចំណាត់ថ្នាក់លេខ១ រហូតមកដល់ពេលបច្ចុប្បន្ននេះ សម្រាប់ចំណែកទីផ្សាររថយន្ដថ្មី។ ដើម្បីថ្លែងអំណរគុណទៅនឹងការគាំទ្ររបស់អតិថិជន នៅប្រទេសកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្ញើរសារថ្លែងអំណរគុណចំពោះការគាំទ្ររថយន្ដដឹកទំនិញ Isuzu របស់អតិថិជនទាំងអស់គ្នាទាំងស្ថាប័នរដ្ឋ និងឯកជន។
លោកឈាវ សុខឃា ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្ញើរលិខិតថ្លែងអំណរគុណជូនអតិថិជនទាំងអស់នៅប្រទេសកម្ពុជា។ សូមអញ្ជើញអានសារថ្លែងអំណរគុណ ដែលមានអត្ថន័យដូចខាងក្រោម៖

« សូមគោរព និងជំរាបសួរបងប្អូនអតិថិជនទាំងអស់គ្នាជាទីគោរពរាប់អាន។ ខ្ញុំបាទឈាវ សុខឃា ប្រធានចាត់ការទូទៅក្រុមហ៊ុន ខេ (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខរថយន្ដដឹកទំនិញ Isuzu នៅក្នុងទីផ្សារប្រទេសកម្ពុជា សូមថ្លែងអំណរគុណចំពោះ បងប្អូនអតិថិជនទាំងអស់ដែលបានគាំទ្រ ប្រើប្រាស់រថយន្ដដឹកទំនិញ Isuzu សម្រាប់បំរើគ្រប់សកម្មភាពអាជីវកម្ម។
រថយន្ដដឹកទំនិញ Isuzu ត្រូវបានផលិត តំឡើង និងនាំចូលពីប្រទេសជប៉ុនផ្ទាល់ ដែលមានន័យថា រថយន្ដដឹកទំនិញ Isuzu ជារថយន្ដជប៉ុន គុណភាពរបស់ជប៉ុន ដែលធានាបាននូវកំលាំងខ្លាំង ការប្រើប្រាស់បានយូរ សន្សំសំចៃ ធន់នឹងការដឹកជញ្ជូនធ្ងន់ៗគ្រប់ប្រភេទ ដែលជួយអោយអាជីវកម្មរបស់លោកអ្នកកាន់តែរីកចម្រើនទៅមុខ។
ដោយសារការតាំងចិត្ដខ្ពស់របស់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ រថយន្ដដឹកទំនិញ Isuzu បានជាប់ចំណាត់ថ្នាក់លេខ១ នៅទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តាងនាមអោយថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ខេ ខេមបូឌា យើងខ្ញុំនៅតែប្ដេជ្ញាផ្ដល់ជូននូវផលិតផលប្រកបដោយគុណភាព ជំនឿជាក់ ទំនុកចិត្ដ និងសេវាកម្មដ៍ល្អឥតខ្ចោះជូនអតិថិជនដើម្បីជួយឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែរីកចំរើនថែមទៀត។
ជាចុងក្រោយ ខ្ញុំបាទសូមជូនពរអតិថិជន បងប្អូនប្រជាជនខ្មែរ ទាំងអស់គ្នា សូមមានសុខភាពល្អ រកស៊ីមានបាន និងសម្រេចជោគជ័យគ្រប់កិច្ចការងារ។»





