ស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូកឆ្ងាញ់ហើយ ស្រួលចម្អិនទៀត

//s9.kh1.co/e9/e9ef0e9c8cc94b46f3c09ff2f179778462bbb46e.png
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ម្ហូបមួយមុខនេះ មានរសជាតិឆ្ងាញ់ប្លែកជាមួយនឹងគល់ស្ពៃកំប៉ុងនិងឆ្អឹងជំនីជ្រូក ហើយរបៀបនៃការចម្អិនក៏មានលក្ខណៈខុសប្លែកពីមុបម្ហូបដ៏ទៃបន្តិច។

កម្សាន្ត៖ ស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូកគឺជាប្រភេទមុខម្ហូបប្រចាំថ្ងៃ ដែលគេតែងតែចម្អិនជូនក្រុមគ្រួសារទទួលទាន។ យើងនឹងធ្វើការបង្ហាញពីរបៀបធ្វើនៅខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. គល់ស្ពៃកំប៉ុង ១កំប៉ុង

២. ឆ្អឹងជ្រូក ឬសាច់ភ្លៅ ៥០០ក្រាម

៣. ស្លឹកខ្ទឹម ខ្ទឹមស ម្ទេស ម្រេចម៉ត់

៤. ស្ករស ប៊ីចេង ម្សៅស៊ុប ទឹកត្រី អំបិល

គ្រឿងផ្សំមួយចំនួនរបស់ម្ហូបស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូក
គ្រឿងផ្សំមួយចំនួនរបស់ម្ហូបស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូក

របៀបចម្អិន៖

១. យើងត្រូវត្រៀមគ្រឿងផ្សំដូចជា ហាន់គល់ស្ពៃកំប៉ុងជាចំណិតៗ ហើយដាំទឹកស្រុះវាដើម្បីកុំឲ្យវាមានជាតិប្រៃពេក។ ហាន់ខ្ទឹមស ស្លឹកខ្ទឹម ម្ទេសទុកសិន បន្ទាប់មកហាន់ឆ្អឹងជំនីជ្រូកជាដុំល្មម។

២. យកខ្ទឹមសនិងឆ្អឹងជ្រូក ទៅរំលីងឲ្យឈ្ងុយសិន ហើយ​ដាក់គ្រឿងទេសខាងលើដូចជាស្ករស ប៊ីចេង ម្សៅស៊ុប ទឹកត្រី អំបិល ម្រេចម៉ត់ យើងលៃលក ភ្លក់រសជាតិឲ្យសមល្មម។

៣. បន្ទាប់មកយើងដាក់ទឹកចូលខ្ទះដែលយើងរំលីងឆ្អឹងជំនីជ្រូក ចំនួន១លីត្រកន្លះ ហើយទុកវាឲ្យពុះសឹមដាក់គល់ស្ពៃចូល ហើយយើងបិតគម្របវាចាំដល់វាឆ្អិនរួចដាក់ខ្ទឹមសបំពងនិងស្លឹកខ្ទឹមចូលជាការស្រេច៕

ស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូក
ស្ងោរគល់ស្ពៃកំប៉ុង ឆ្អឹងជំនីជ្រូក
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T