ព្រឹកនេះ រកឃើញអ្នកឆ្លងកូវីដ១៩ ២នាក់បន្ថែម ពាក់ព័ន្ធករណីហាង Pedro និងហាង Zando

//s9.kh1.co/02/021117272932b073d2f82995c98ebaab650c8495.jpg
សង្គម

 ០៧-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាល បានប្រកាសនៅលើផេកផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន០២នាក់។

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី០៧ ខែធ្នូ នេះ​ ក្រសួងសុខាភិបាល បានប្រកាសនៅលើផេកផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី  ចំនួន០២នាក់  និងមិនមានអ្នកជាសះស្បើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ-១៩ថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះថា អ៉ី តារា អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពង់ ខណ្ឌមានជ័យ ធ្លាប់រស់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស រកឃើញមានកូវីដ១៩កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ រីឯម្នាក់ទៀត មានឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង៨៖៣០នាទីយប់។

គួរបញ្ជាក់ផងដែរថា បើបូកជាមួយនឹងករណីថ្មីនេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មី​ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕

សូមអានសេចក្តីលម្អិត របស់ក្រសួងសុខាភិបាលខាងក្រោម៖

https://s9.kh1.co/__image/w=650,h=924,q=100/30/3018b83a33112bba752241de5e5f5f0d39ef79b9.jpg
https://s9.kh1.co/__image/w=650,h=924,q=100/47/47a353cb2894a58fb19cce093fb407ba6a57a208.jpg
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T