គង់ សុជាតិ បង្ហាញរូបចាស់មួយសន្លឹក ជាមួយអម្ពរទេវី ត្រូវហ្វេនថា មុខស្រដៀងគ្នា

//s9.kh1.co/dd/dd27b1a87034dd3bb12b8879c4894955b11d5f3c.jpg
តារា & កម្សាន្ដ

 ០៦-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សិល្បៈការិនីជើងចាស់ អ្នកនាង អម្ពរ ទេវី និង អ្នកនាង គង់ សុជាតិ ពេលថតឈរជិតគ្នាបែបនេះទៅ ឃើញថាមានមុខមាត់ស្រដៀងគ្នាដូចបងបង្កើតយ៉ាងដូច្នោះដែរ។

ភ្នំពេញ៖ អាចនិយាយបានថា មានមនុស្សជាច្រើនកើតមក មិនមែនជាសាច់ញាតិនឹងគ្នានោះទេ តែពេលនៅក្បែរគ្នា ឃើញថាមានមុខមាត់ពួកគេស្រដៀងគ្នា ដូចបងប្អូនបង្កើតយ៉ាងដូច្នោះដែរ។ ក្នុងនោះក៏មានសិល្បករ សិល្បការិនីខ្មែរជាច្រើនដួង ដែលមានភាពជិតស្ធិទ្ធនឹងគ្នា ហើយថែមទាំងមានរូបរាង មុខមាត់ដូចគ្នាផងនោះ ធ្វើឲ្យទស្សនិកជនជាច្រើន ធ្លាប់យល់ច្រឡំថាជាបង្អូននឹងគ្នាថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងអតីតតារាសម្ដែងស្រីជើងចាស់ អ្នកនាង អម្ពរ ទេវី ដោយរូបភាពនោះ បានធ្វើឲ្យហ្វេនជាច្រើនភ្ញាក់ផ្អើល ខណៈពេលអ្នកទាំងពីរថតរូបឈរជិតគ្នាបែបនេះទៅ ឃើញថាមានមុខមាត់ស្រដៀងគ្នាបេះដាក់ សឹងតែដូចបងប្អូនបង្កើត មិនថាទម្រង់មុខ ឬស្នាមញញឹមពេលសើចនោះទេគឺ ដូចគ្នាសឹងតែមួយរយភាគរយតែម្ដង។ 

គួរបញ្ជាក់ផងដែរថា បើទោះបី  អ្នកនាង អម្ពរ ទេវី និង អ្នកនាង គង់ សុជាតិ ត្រឹមតែជាសិល្បការិនីមួយរូបរួមអាជីព មិនមែនជាសាច់ញាត់អ្វីនឹងគ្នាក៏ពិតមែន តែអ្នកទាំងពីរ ពិតជាមានរូបសម្ផស្ស មុខមាត់ស្រដៀងគ្នាតែម្ដង ខណៈឈរក្បែរគ្នាបែបនេះ។ ក្នុងនោះដែរ បើមើលទៅលើសម្រស់វិញ វ័យកាន់តែច្រើនរៀងៗខ្លួនទៅហើយ តែសិល្បការិនីទាំងពីររូបនេះ នៅតែស្រស់ស្អាត ក្មេងជាងវ័យមិនចាញ់គ្នានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង អម្ពរ ទេវី 
អ្នកនាង អម្ពរ ទេវី 
អ្នកនាង អម្ពរ ទេវី 
អ្នកនាង អម្ពរ ទេវី 
អ្នកនាង អម្ពរ ទេវី 
អ្នកនាង អម្ពរ ទេវី 
អ្នកនាង គង់ សុជាត់ិ 
អ្នកនាង គង់ សុជាត់ិ 
អ្នកនាង គង់ សុជាត់ិ 
អ្នកនាង គង់ សុជាត់ិ 
អ្នកនាង គង់ សុជាត់ិ 
អ្នកនាង គង់ សុជាត់ិ 
 អ្នកនាង អម្ពរ ទេវី និង អ្នកនាង គង់ សុជាត់ិ
 អ្នកនាង អម្ពរ ទេវី និង អ្នកនាង គង់ សុជាត់ិ
អម្ពរ ទេវីគង់ សុជាតិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T