Klopp សរសើរអ្នកចាំទីដៃទី៣ របស់ខ្លួនមិនដាច់ពីមាត់ ក្រោយបង្ហាញថ្វីដៃបានល្អនៅ UCL

//s9.kh1.co/e7/e726833015832d4d3f4265d918fbae366e103ab8.jpg
កីទ្បា

 ០៥-ធ្នូ-២០២០ ៧ល្ងាច · ៣ ឆ្នាំមុន

អ្នកចាំទីដៃទី ៣ នៃក្លិបហង្សក្រហម Liverpool ពោលគឺ Caoimhin Kelleher ទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកចាត់ការទូទៅខ្លួនលោក Jurgen Klopp ។

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិបការពារតំណែងជើងឯកក្របខណ្ឌលីគកំពូលអង់គ្លេស Liverpool លោក Jurgen Klopp បានបន្តការសរសើរ និងពេញចិត្តសមត្ថភាពរបស់អ្នកចាំទី Caoimhin Kelleher បន្ទាប់ពីផ្តល់ឱកាសឲ្យបង្ហាញសមត្ថភាពបានល្អ ដោយរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់តទល់នឹងក្លិប AFC Ajax ក្នុងពានរង្វាន់ UEFA Champions League កន្លងទៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Caoimhin Kelleher ក្នុងការប្រកួតទល់ AFC Ajax
អ្នកចាំទី Caoimhin Kelleher ក្នុងការប្រកួតទល់ AFC Ajax

ថ្លែងក្នុងកិច្ចសម្ភាសន៍មុនការប្រកួតទល់នឹងក្លិប Wovles បុរសសញ្ជាតិអាល្លឺម៉ង់គ្រូបង្វឹករបស់ក្លិប Liverpool ខាងលើបាននិយាយថា៖ "ជាការពិត! Caoimhin Kelleher គឺជាអ្នកចាំទីដ៏មានសមត្ថភាពមួយរូប។ ជាធម្មតា! អ្នកចាំទីគ្រប់រូបតែងតែរង់ចាំឱកាសក្នុងការបញ្ចេញសមត្ថភាពលើទីលាន។ គ្រប់ក្លិបនីមួយៗ តែងតែមានអ្នកចាំទីជាច្រើនរូប ប៉ុន្តែជាលទ្ធផលគឺមានតែម្នាក់ប៉ុណ្ណោះ ដែលអាចដណ្តើមតំណែងនៃការបង្ហាញខ្លួនលើទីលានបាន។ ពេលខ្លះនៅក្នុងក្លិបមួយ គឺមានអ្នកចាំទីល្អៗជាច្រើន តែទោះបីជារូបគេនៅក្លិបនោះរយៈពេល ១០ ឆ្នាំក៏ដោយ បើពុំទទួលបានឱកាសបញ្ចេញសមត្ថភាព គឺគ្មានការទទួលស្គាល់នោះទេ។  ៉ 

លោក Jurgen Klopp ក៏បានឆ្លៀតបន្ថែមដោយជំនឿចិត្តទៀតថា៖ "ខ្ញុំដឹងថា Caoimhin Kelleher តែងតែត្រៀមខ្លួនជានិច្ចគ្រប់ការប្រកួត។ អ្នកទាំងអស់គ្នាបានឃើញមកហើយសមត្ថភាពរបស់គេក្នុងការប្រកួតមុន (ប្រកួតទល់ AFC Ajax)។ ហើយរូបគេក៏ជាអ្នកចាំទីរបស់ជម្រើសជាតិអៀឡង់ផងដែរ ដូច្នេះយើងគ្មានការសង្ស័យអ្វីចំពោះសមត្ថភាពរបស់គេទៀតឡើយ។   ៉ 

Caoimhin Kelleher
Caoimhin Kelleher

គួរបញ្ជាក់ផងថា អ្នកចាំទីសញ្ជាតិអៀឡង់ Caoimhin Kelleher មានវ័យ ២២ ឆ្នាំ ដែលតម្លើងមកពីឈុតយុវជនរបស់ Liverpool ផ្ទាល់តាំងពីពាក់កណ្តាលរដូវកាល ២០១៨-២០១៩ មកម្ល៉េះ។ ៣ រដូវកាលមកនេះរូបគេបានបង្ហាញខ្លួនឲ្យក្លិបសរុប ៥ លើកប៉ុណ្ណោះ រួមមាន FA Cup ១ លើក , EFL Cup ៣ លើក និង UEFA Champion League លើកចុងក្រោយផងដែរ៕ 

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T