ជាការពិតទេ ដែលគេច្រើនតែនិយាយថា ស្រីៗស្រឡាញ់ផ្កា ច្រើនតែអភ័ព្វ ក្នុងរឿងជីវិតគូ?

//s9.kh1.co/19/19689a373d6c0d9dc1e83a0fc6853a281a93a921.jpg
ប្រលោមលោក & អប់រំ

 ០៨-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ជាការពិតទេ ដែលគេច្រើនតែនិយាយថា ស្រីៗស្រឡាញ់ផ្កា ច្រើនតែអភ័ព្វក្នុងរឿងជីវិតគូ?

ធ្លាប់ឮពាក្យចាស់ៗច្រើនតែនិយាយតៗគ្នាថា «មនុស្សស្រីស្រឡាញ់ផ្កា គឺនឹងត្រូវអភ័ព្វក្នុងរឿងគូជីវិត» ប៉ុន្តែជាការពិតបែបណានោះ គឺយើងមិនអាចដឹងច្បាស់នោះឡើយ អាចថា នេះគ្រាន់តែជាការចំណាំមើលរបស់ចាស់ៗ ដែលតែងតែសង្កេតទៅលើខ្សែជីវិតរបស់មនុស្សស្រីមួយចំនួន ដែលគាត់ជួបរឿងមិនសមបំណងក្នុងបញ្ហាគូជីវិត ឬខ្សែជីវិតរបស់គាត់ ច្រើនតែជួបទុក្ខលំបាក មានគូស្រករ តែបែរជាលំបាកវេទនា ហត់នឿយទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាការពិតណាស់ ធម្មជាតិនៃផ្កា រីកហើយតែងតែរុះរោយ ក្រោយពីមានកន្លង់ក្រេបលំអង។ ជាក់ស្ដែង បន្ទាប់ពីកន្លង់ក្រេបលំអងផ្កាហើយ គឺតែងតែហើរទៅបាត់ ដោយទុកឱ្យផ្ការុះរោយចាកទងតែឯង។ អាចថាមកពីចំណុចនេះផងដែរ ដែលតែងតែធ្វើឱ្យមានពាក្យពីមាត់មួយទៅមាត់មួយនិយាយថា ឱ្យតែមនុស្សស្រីស្រឡាញ់ផ្កា ខ្សែជីវិតនាងគឺប្រៀបដូចជាផ្កាអ៊ីចឹង នឹងត្រូវរុះរោយ បាត់បង់សម្រស់បន្ទាប់ពីរៀបការ មានគូស្រកររួចរាល់។

រូបតំណាង
រូបតំណាង

តែយ៉ាងណាមិញ បើគិតៗទៅ ខ្សែជីវិតមនុស្សយើងគឺមានចំណារជតាផ្សេងៗគ្នា យើងមិនអាចព្រោះតែចំណង់ចំណូលចិត្ត អាចកម្រិតលើវាសនារបស់មនុស្សម្នាក់ៗបានទេ។ ជាក់ស្ដែង មិនមែនឱ្យតែមនុស្សស្រីដែលស្រឡាញ់ផ្កា គឺសុទ្ធតែជួបស្នេហាខកបំណងនោះឡើយ។ ព្រោះថាមនុស្សស្រីភាគច្រើន គឺសុទ្ធតែស្រឡាញ់ចូលចិត្តផ្កាស្ទើរតែគ្រប់គ្នា ដូច្នេះ មិនអាចសន្មតបានទាំងស្រុងថា គ្រាន់តែស្រឡាញ់ផ្កា នឹងនាំឱ្យខ្លួននាងមានសំណាងមិនល្អ ឬក៏អភ័ព្វមិនគាប់ប្រសើរក្នុងរឿងជីវិតគូនោះឡើយ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T