មិនធ្លាប់ដឹងសោះ! ៦ ចំណុចរបស់បុរសៗ ដែលមនុស្សស្រីគ្រប់ៗរូបប្រាថ្នាចង់បាន

//s9.kh1.co/69/69031405a90ae4d350b0a466d8b921834f1d51af.jpg
យល់ដឹង

 ០៥-ធ្នូ-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

៦ ចំណុចរបស់បុរសៗ ដែលមនុស្សស្រីគ្រប់ៗរូបប្រាថ្នាចង់បាន

ស្នេហា៖ មនុស្សស្រីគ្រប់រូបតែងចង់បានបុរសម្នាក់ចូលមកក្នុងជីវិតមើលថែរក្សា ការពារ និងឲ្យតម្លៃនាង។ តែមនុស្សម្នាក់ៗក៏តែងតែមានចំនុចខ្លាំ ងនិងខ្សោយរៀងៗខ្លួនផងដែរ។ ហើយចំនុចខ្សោយទាំងនោះក៏បានធ្វើឲ្យមនុស្សស្រីមានគំនិតអវិជ្ជមាន និងមានអារម្មណ៍ឆាប់ធុញទ្រាន់ តែបើយើងព្យាយាមអនុវត្តទាំង ៦ ចំនុចដូចខាងក្រោមនេះ នោះចំណងស្នេហ៍អ្នកនឹងស្ថិតសេ្ថរអតមៈជាក់ជាមិនខាន ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

            ១. ការនិយាយស្តី

មនុស្សគ្រប់រូបចូលចិត្តអ្នកដទៃនិយាយស្តីមកកាន់ខ្លួននូវពាក្យសម្តីផ្អែមល្អែម ទន់ភ្លន់។ ហេតុនេះហើយ ការនិយាយស្តីដោយប្រើពាក្យសម្តីទន់ភ្លន់ គឺជាការប្រាស្រ័យទាក់ទងដ៏សំខាន់នៅក្នុងសង្គមបច្ចុបប្បន្ននេះ។ រីឯគូស្នេហ៍រឹតតែសំខាន់នៅពេលប្រើពាក្យទន់ភ្លន់ទៅកាន់គ្នា នោះវាធ្វើឲ្យចំណងស្នេហ៍កាន់តែមានភាពផ្អែមល្អែមស្ថិតសេ្ថរយូរអងែ្វង។

រូបតំណាង
រូបតំណាង

            ២. អាកប្បកិរិយាល្អ

ត្រូវមានចរិតលក្ខណៈថ្លៃថ្នូរ ចិត្តល្អ​ មិនប្រកាន់ច្រើន មិនឆាប់ខឹង មិនឆេវឆាវ មានសីលធម៌ល្អ ចេះគោរពចាស់ទុំ មិត្តភក្តិ បងប្អូន។ ពិសេសចូលចិត្តជួយអ្នកដទៃពេលមានអាសន្ន។

            ៣. មិនសេពគ្រឿងស្រវឹង

ពេលដែលអ្នកសេពគ្រឿងស្រវឹង វានឹងអាចធ្វើឲ្យអ្នកមានស្មារតីមិននឹងនរ ធ្វើអ្វីដោយមិនបានគិតពិចារណា អាចបង្កឲ្យមានអំពើហិង្សា ឬប្រើពាក្យសម្តីមិនសមរម្យទៅកាន់គ្នា នោះធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ធុញទ្រាន់នឹងអ្នកបន្តិចម្តងៗ។

            ៤. មិនជក់បារី

ការជក់បារី​ វាមិនត្រឹមតែធ្វើឲ្យអ្នកខូចសុខភាពនោះទេ ថែមទាំងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនអ្នកក៏រងផលប៉ះពាល់ផងដែរ។នេះក៏ជាបញ្ហាដែលមនុស្សស្រីមិនចង់នៅក្បែរ។

            ៥. ត្រូវចេះខ្វាយខ្វល់ពីមនុស្សជាទីស្រលាញ់

មនុស្សស្រីតែងតែចង់បានការថ្នាក់ថ្នម ថែទាំ យកចិត្តទុកដាក់គ្រប់ពេលពីម្ចាស់បេះដូង មិនថាពេលណាក៏ដោយក៏មិនត្រូវភ្លេចខ្លួន ឬព្រងើយកន្តើយដាក់នាងឡើយ។ ទង្វើនេះគឺអ្នកនឹងអាចបាត់បង់នាងដោយមិនដឹងខ្លួននៅថ្ងៃណាមួយ។

រូបតំណាង
រូបតំណាង

            ៦.មានពេលវេលាគ្រប់គ្រាន់

ពេលវេលា ជាការចងចាំ អនុស្សាវរីយ៍សម្រាប់គូស្នេហ៍គ្រប់ៗគូ។ ដូច្នេះ អ្នកត្រូវមានពេលនៅក្បែរនាងឲ្យបានច្រើន ឬតាមការដែលអាចទៅបាន ដើម្បីកុំឲ្យនាងមានអារម្មណ៍ថាឯកោឲ្យសោះ៕

រូបតំណាង
រូបតំណាង
Chhay Dalin
Lin Lin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T