លោក ដូណាល់ ត្រាំ បញ្ជាឱ្យដកកងទ័ពមួយភាគធំ ចេញពីប្រទេសសូម៉ាលី

//s9.kh1.co/b8/b8853eff43e311a93e201ee3acc28d57c65aa7f6.jpg
សង្គម

 ០៥-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងការពារជាតិអាមេរិក និង បញ្ជាការអាហ្រ្វិក ដកកងទ័ពមួយចំនូន ព្រមទាំងគ្រឿងសព្វាវុធចេញ ពីប្រទេសសូម៉ាលីមុនដើមឆ្នាំ ២០២១

អាមេរិក៖  ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមន្ទីរបញ្ចកោណអាមេរិក និងបញ្ជាការអាហ្រ្វិក ដកកងទ័ពមួយចំនួន ព្រមទាំងគ្រឿងសព្វាវុធចេញ ពីប្រទេសសូម៉ាលីមុនដើមឆ្នាំ ២០២១។ លោក ត្រាំ ធ្វើបែបនេះ គឺដើម្បីព្យាយាមកាត់បន្ថយការប៉ះទង្គិចផ្នែកយោធាជាមួយប្រទេសទាំងនេះ អំឡុងសប្តាហ៍ចុងក្រោយក្នុងសេតវិមានរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ទីរបញ្ចកោណអាមេរិកបានឆ្លើយតបវិញថា ខ្លួននឹងមិនដកកងទ័ពរបស់ខ្លួនចេញពីទ្វីបអាហ្វ្រិកទាំងស្រុងនោះទេ ដោយលើកឡើង ថានឹងបន្តធ្វើអន្ត​រាគមន៍ប្រឆាំងនឹង អង្គការជ្រុលនិយម ដែលអាចនឹងគំរាមកំហែងដល់​អាមេរិក ដៃគូ និង សម្ព័ន្ធមិត្តផ្សេងទៀត។  លើសពីនេះ​ កងទ័ពដែលដកចេញពីប្រទេសសូម៉ាលី នឹងត្រូវបញ្ជូនទៅប្រទេសជិតខាង ដើម្បីចូលរួមក្នុងប្រតិបត្តិការឆ្លងកាត់ព្រំដែនប្រឆាំងនឹងក្រុមជ្រុលនិយម។

គួរបញ្ជាក់ផងដែរថា​ ទីបញ្ជាការអាហ្រ្វិកអាមេរិច ធ្លាប់បានបញ្ជូនទាហាន ៧០០នាក់ និងបុគ្គលិកសន្តិសុខ ​ទៅប្រទេសសូម៉ាលី ដើម្បីបើកប្រតិបត្តិការវាយប្រហារក្រុមបះបោរ  Al-Shabaab និងបណ្តុះបណ្តាលកងទ័ពក្នុងប្រទេសជាម្ចាស់ផ្ទះ៕

កងទ័ពអាមេរិក
កងទ័ពអាមេរិក
កងទ័ពអាមេរិក
កងទ័ពអាមេរិក
កងទ័ពអាមេរិក
កងទ័ពអាមេរិក
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T