ភ្ញាក់ផ្អើល! ក្រោយដឹងតម្លៃឡើងឆាកមួយលើករបស់ តន់ ចន្ទសីម៉ា ខ្ពស់កប់ដល់ ២ម៉ឺនដុល្លារ

//s9.kh1.co/10/107808b47a77e5b175b788577844edd20feba1de.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្រ របស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ ដែលអាចនិយាយបានថា ជាតម្លៃមួយដែលថ្លៃក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗ ដូចជា អាពាហ៍ពិពាហ៍ ឬ ជប់លៀង នាងស៊ីថ្លៃដល់ទៅ ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ីថ្លៃ ៥ពាន់ដុល្លារ ឯណោះក្នុងមួយកម្មវិធី។

ភ្នំពេញ៖  ប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្រ របស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់   ដែលអាចនិយាយបានថា ជាតម្លៃមួយដែលថ្លៃក្នុងចំណោមតារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗ ដូចជា អាពាហ៍ពិពាហ៍ ឬ ជប់លៀង  នាងស៊ីថ្លៃដល់ទៅ ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ីថ្លៃ ៥ពាន់ដុល្លារ ឯណោះក្នុងមួយកម្មវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តន់ ចន្ទសីម៉ា
តន់ ចន្ទសីម៉ា

បងប្អូនប្រាកដជាជ្រាបហើយថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra មានសន្ទុះប្រជាប្រិយភាពខ្លាំងនៅក្នុងឆ្នាំ  ២០២០   នេះ ដោយបទចម្រៀងរបស់នាង មានអ្នកទស្សនាសរុប រហូតជាង ៤០០ លានដង ដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយ។ ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀងរបស់តារាចម្រៀងស្រីល្បីឈ្មោះ រូបនេះ អាចច្រៀងបានគ្រប់ទម្រង់ និង ច្រើនភាសា។

តាមប្រភពច្បាស់ការខាងលើបានទម្លាយឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះ ដែលហ៊ានជួលតម្លៃខាងលើ។

តន់ ចន្ទសីម៉ា
តន់ ចន្ទសីម៉ា

មួយវិញទៀត ទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា  ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍ មូលហេតុតែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនមិនអាចមានលទ្ធភាព ជួលនាងឡើងច្រៀងបានឡើយ។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួននៃការច្រៀងរបស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជាបានកំណត់ ដូចបានលើកឡើងខាងលើពិតមែន។ អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះបានបន្តឲ្យដឹងថា ការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាង នាពេលបច្ចុប្បន្ននេះ។

លោក យឹម តាស្រង់  បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានទាក់ទងនាងទៅច្រៀង ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង។ ក្រៅពីមានទីផ្សារខ្ពស់ហើយនោះ បច្ចុប្បន្ន កញ្ញា តន់ ចន្ទសីម៉ា បានក្លាយជា  brand ambassador របស់ ក្រុមហ៊ុនធំៗ២នាពេលខាងមុខនេះ ហើយនៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ នាងនឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំ មួយផងដែរ។

  លោក យឹម តាស្រង់
  លោក យឹម តាស្រង់

អ្នកគ្រប់គ្រងល្បីឈ្មោះរូបនេះបញ្ជាក់ថា មូលហេតុដែលនាំឲ្យក្រុមហ៊ុនកំណត់ឲ្យ តន់ ចន្ទសីម៉ា ចេញច្រៀងតាមកម្មវិធីតូចៗដូចជា អាពាហ៍ពិពាហ៍ ឬ ជប់លៀង នាងស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារ ថ្លៃជាងច្រៀងតាម Concert ក៏ព្រោះផលិតកម្ម Galaxy Navatra និង Galaxy Navatra Thailand បានពិភាក្សាយ៉ាងល្អិតល្អន់ហើយនៅតម្លៃនេះ ជាតម្លៃ ស្តង់ដារអន្តរជាតិមួយ ព្រោះកម្មវិធីតូចៗដូចជា  អាពាហ៍ពិពាហ៍ ឬ ជប់លៀង ជាកម្មវិធីឯកជន ហេតុនេះមានតែកម្រិតអ្នកមានសេដ្ឋកិច្ចប្រសើរប៉ុណ្ណោះ ទើបអាចជួលនាងទៅច្រៀងបាន៕

តន់ ចន្ទសីម៉ា
តន់ ចន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T