ថាមើល ឃ្យូតអត់? នេះជារូបថត Chompoo កាលនៅពីក្មេង

//s9.kh1.co/29/299ea6619f95b82ad283773a34d3ed023b739a3a.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រឡេកមើលរូបកុមារភាព របស់ អាយដល Chompoo Araya ពិតជាឃ្យូត និងគួរឲ្យស្រលាញ់ ជាពិសេសនោះ​ម៉ូតសក់ត្រឡោកតែម្តង

ថៃ៖ គ្រាន់តែលឺឈ្មោះ Chompoo Araya ប្រាកដណាស់ ថាអ្នកណាមិនស្គាល់ តារាសម្តែងស្រី​នាំមុខគេ មិនថា​វិស័យសិល្បៈក្នុងការសម្តែង ឬក៏ ការលេងស្ទាយ៍ខ្លួន មិនដែលជាន់គ្នា អ្នកម៉ាក់កូនភ្លោះរូបនេះ តែងតែ បានការកោតសរសើរជានិច្ច ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វាខុសសព្វរាល់ដង ដែលតារាស្រីរូបនេះ មិនបានបង្ហោះរូបភាព នៃការតុបតែងលេងខ្លួន ក្នុងការលេងឈុតប្លែកៗ បែបមានតែមួយគ្មានពីរ  បែរទៅជាចែករំលែករូបភាពមួយសន្លឹក ដែលបានថតជាមួយអ្នកម៉ាក់ និងលោកប៉ារបស់នាងទៅវិញ នៅលើគណនីផ្ទាល់ខ្លួន នៅលើបណ្តាញសង្គម​ មិនថា ហ្វេសប៊ុក ក៏ អ៊ីនស្តារក្រាម។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៅវិញនោះ រូបភាពទាំងនោះ គឺជារូបភាព របស់ Chompoo Araya កាលនៅកុមារភាព ដែលយើងអាចសន្មត់ថា វ័យរបស់តារាស្រីរូបនេះ ប្រហែលជាអាយុខ្ទង់ ៦ ទៅ ៧ឆ្នាំ ដែលយើងអាចមើលឃើញថា​រូបនាងពិតជាឃ្យុតខ្លាំង ជាពិសេសនោះ គឺថា កាត់ម៉ូតសក់ត្រឡោកទៀតផង បើធ្វើឲ្យរូបភាពមួយនេះ កាន់តែទាក់ទាញ និង គួរឲ្យអស់សំណើចថែមមួយកម្រិតទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo និង ប៉ាមា៉ក់ កាលពីកុមារភាព
Chompoo និង ប៉ាមា៉ក់ កាលពីកុមារភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T