ស្ងាត់ៗ PSG ចង់បាន Lionel Messi នៅរដូវកាលក្រោយ

//s9.kh1.co/4c/4c2c6c05e9dd2af3f504d57f0b90b85f6a4862c7.jpg
កីទ្បា

 ០៥-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្មីៗកន្លងទៅនេះមានពាក្យចចាមអារាមជាច្រើនបាននិយាយថា កីឡាករខ្សែប្រយុទ្ធ Lionel Messi ហាក់ដូចជាចង់ចែកផ្លូវគ្នាជាមួយក្រុមអ្នកមានបុណ្យ Barcelona ទៅចូលរួមជាមួយក្លឹបថ្មីនារដូវកាលក្រោយនេះ ប៉ុន្តែបច្ចុប្បន្នកីឡាករ Lionel Messi នៅតែបន្តលេងឲ្យក្រុមយក្សនៅអេស្ប៉ាញដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi and Neymar
Messi and Neymar

កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានក្លិបធំៗជាច្រើនកំពុងតែធ្វើការទាក់ទងទៅរូបគេពោលដូចជា ក្លិប Manchester City ក្លិប Manchester United ហើយជាពិសេសនោះក៏មានក្លិបយក្ស Paris Saint German របស់បារាំងផងដែរ ដែលចង់បានកីឡាករឆ្នើមរូបនេះទៅចូលរួមនៅក្នុងរដូវកាលក្រោយ។

លោក Nasser Al-Khelaifi ដែលជាម្ចាស់ក្លិបបាល់ទាត់ Paris Saint German បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា “ពួកយើងកំពុងតែធ្វើការពិចារណាដើម្បីទិញយកកីឡាករ Messi មកចូលរួមជាមួយក្រុមរបស់យើងដែរសម្រាប់រដូវកាលក្រោយនេះ ដែល Messi គឺជាកីឡាករតែម្នាក់គត់ដែលលេងត្រូវគ្នាជាមួយនឹងកីឡាករ Neymar របស់ក្រុមយើង”។

Messi and Neymar
Messi and Neymar

លោក Nesser បានបន្តទៀតថា “ខ្ញុំសង្ឃឹមថា Messi នឹងចាកចេញពីក្រុម Barcelona នារដូវក្ដៅខាងមុខនេះ ហើយជាពិសេសខ្ញុំចង់ឃើញ Neymar លេងជាមួយ Messi នៅក្នុងក្រុមតែមួយគឺវាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់អ្នកគាំទ្រក្រុម PSG”៕

Chan Sokunthep
Joker (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T