ដោយសារតែកូវីដ ទើបធ្វើឲ្យកំលោះសង្ហាពីឡុតរូបនេះ ប្រែអាជីពមកធ្វើជាអ្នក Delivery!

//s9.kh1.co/d8/d8371dd044b44674d5ec49b3321fb660b2b7e794.jpg
សង្គម

 ០៥-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Roman Savin បានមកធ្វើជាអ្នក Delivery មួយរយៈ ដោយសារតែការងារជាពីឡុតរបស់លោក មិនសូវមានជើងចេញហោះហើរច្រើន ព្រោះតែជំងឺរាតត្បាតកូវីដ

រុស្ស៊ី៖ ជាការពិតណាស់ កូវីដ១៩ នៅតែជាបញ្ហាជំងឺរាតត្បាតឆ្លងរាលដាលទូទាំងពិភពលោក និងឆក់យកជីវិតមនុស្សរាប់លានអ្នក ហើយរីឯទីផ្សារប្រកបជំនួញ និងការងារវិញ ក៏ត្រូវធ្លាក់ចុះជាលំដាប់ សឹងតែហៅលែងឮ។ ដោយអ្នកខ្លះត្រូវបង្ខំចិត្តបិទអាជីវកម្ម ឯខ្លះទៀតត្រូវបង្ខំចិត្តផ្លាស់ប្តូរការងារថ្មីផ្សេងក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កំលោះសង្ហាវ័យក្មេងជនជាតិរុស្ស៊ីរូបនេះវិញ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រលោកជាច្រើន (ហ្វេន) នៅលើបណ្តាញសង្គមផងដែរ បន្ទាប់ពីគេដឹងថា អាជីពរបស់លោកជាពីឡុតសុខៗ តែបែរជាត្រូវមកប្តូរអាជីពធ្វើជាអ្នកដឹកជញ្ជូនអាហារ (ឬ Delivery) ទៅវិញ។

 លោក Roman Savin ក្នុងឈុតសម្លៀកបំពាក់ពីឡុត<br>
លោក Roman Savin ក្នុងឈុតសម្លៀកបំពាក់ពីឡុត

ជុំវិញនឹងរឿងរ៉ាវមួយនេះ កាលពីថ្មីៗនេះ កំលោះសង្ហារូបនេះ ក៏បានចេញមុខបកស្រាយចំពោះរឿងការងារលោក ដើម្បីឲ្យគ្រប់គ្នាបានដឹងផងដែរ។

យោងតាមប្រភពសារព័ត៌មាន លោក Roman Savin មានអាយុ ២៣ឆ្នាំ គឺជាអ្នកបើកយន្តហោះវ័យក្មេងម្នាក់ បច្ចុប្បន្នរស់នៅ លីទុយអានី (Lithuania)។ លោក Roman បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីរូបលោកបានបង្ហោះចែកចាញរូបភាពប៉ុន្មានសន្លឹកពាក់ព័ន្ធនឹងការងាររបស់លោក ដោយរូបមួយថតក្នុងឆ្នាំ២០១៩ និង ២០២០ ដើម្បីប្រៀបធៀបពីជីវិតរបស់លោកដែលបានផ្លាស់ប្តូរ មុន និងក្រោយនៃការរាតត្បាតជំងឺកូវីដ។ ពោលគឺ រូបភាពលោកកាលនៅជាភីឡុត និងរូបភាពលោកធ្វើជាអ្នកដឹកជញ្ជូនអាហារនាពេលបច្ចុប្បន្ន។

លោក Roman បាននិយាយថា បច្ចុប្បន្នលោកអាយុ ២៣ឆ្នាំ និងបានបម្រើការងារជាអ្នកបើកយន្តហោះ អស់រយៈពេល៣ឆ្នាំមកហើយ។ ប៉ុន្តែដោយសារតែជំងឺរាតត្បាល ទើបធ្វើឲ្យមានបញ្ហាដល់ជើងហោះហើរ ដែលជាហេតុប៉ះពាល់ដល់ដល់ការងាររបស់លោកដូចគ្នា ទើបតម្រូវឲ្យលោកបង្ខំចិត្ត មកធ្វើការជាអ្នកដឹកជញ្ជូនមួយរយៈវិញសិន។


 លោក Roman Savin ក្នុងឈុតសម្លៀកបំពាក់ពីឡុត<br>
លោក Roman Savin ក្នុងឈុតសម្លៀកបំពាក់ពីឡុត

លោកបន្តថា កាលពីឆ្នាំមុនដែលមិនទាន់មានបញ្ហានោះ លោកធ្លាប់ហោះហើរច្រើនម៉ោង ពោលគឺ ៩០ ទៅ ១០០ម៉ោងក្នុងមួយខែ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ លោកនៅសល់ម៉ោងត្រឹមតែ ១៤០ម៉ោង ក្នុងរយៈពេលពេញមួយឆ្នាំប៉ុណ្ណោះ។ ពោលគឺ ខាងក្រុមហ៊ុនអាកាសចរណ៍ពុំសូវមានជើងហោះច្រើនដូចមុនឡើយ។ ដូច្នេះមិនមែនមានន័យថា លោកបង់បោះចោលការងារជាពីឡុតរបស់លោកទេ ដោយលោកគ្រាន់តែធ្វើការងារផ្សេងដើម្បីយកកម្រៃតែប៉ុណ្ណោះ។

លោក Roman បន្តថា ការក្លាយខ្លួនជាអ្នកបើកយន្តហោះនៅអាយុត្រឹមតែ ២០ឆ្នាំរបស់លោក វាហាក់បីដូចជាចម្លែកបន្តិចហើយ ប៉ុន្តែសម្រាប់លោកមានឆន្ទៈនៅក្នុងការសម្រេចក្តីស្រមៃខ្លួនឯងតាំងពីក្មេងមកម៉្លេះ ដោយដាក់ការងារជាច្រើនឲ្យខ្លួនឯងធ្វើ។

ពីឡុត<br>
ពីឡុត

លោកថា មុននឹងក្លាយជាពីឡុតនេះ លោកទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវអស់រយៈពេល ៣ឆ្នាំ ហើយទាំងអស់នេះហើយ ជាអ្វីដែលយើងត្រូវឆ្លងកាត់ជាមុនដូចគ្នា។ ពោលគឺមានន័យថា លោកចាប់ផ្តើមចូលហ្វឹកហាត់នៅអាយុ ១៧ឆ្នាំ និងបញ្ចប់ត្រឹមអាយុ១៩ឆ្នាំ ហើយលោកទទួលបានការងារពេញសិទ្ធនៅអាយុ ២០ឆ្នាំ។ មកទល់ពេលនេះលោកបំពេញការងារបាន៣ឆ្នាំហើយ។ ដូច្នេះវាមិនមែនជារឿងងាយស្រួលដែលលោកត្រូវបង់បោះវាចោលវិញនោះទេ។

ពីឡុតរូបសង្ហា Roman បានឲ្យដឹងទៀតថា ការងារជាអ្នកដឹកជញ្ជូនអាហារ ក៏ជាការងារមួយល្អសម្រាប់លោកដូចគ្នា ព្រោះវាមិនទាមទារពេលវេលាច្រើន។ លោកអាចមានឱកាសជិះមើលទីក្រុង មើលមនុស្សម្នា និងស្តាប់ចម្រៀងពីរោះៗ កំឡុងពេលដឹកអាហារឲ្យភ្ញៀវផងដែរ។  


 លោក Roman Savin ក្នុងឈុតសម្លៀកបំពាក់ពីឡុត<br>
លោក Roman Savin ក្នុងឈុតសម្លៀកបំពាក់ពីឡុត

Roman បានបន្ថែមចុងក្រោយថា ការងារដែលលោកស្រលាញ់ចូលចិត្តបំផុតនោះ គឺជាពីឡុតហោះហើរលើអាកាស ដូច្នេះសម្រាប់ការងារផ្សេងក្រៅពីនេះ វាគ្រាន់តែជាផ្នែកមួយនៃការងារដែលលោកចង់ធ្វើវាតែប៉ុណ្ណោះ៕

លោក Roman Savin
លោក Roman Savin
លោក Roman Savin
លោក Roman Savin
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T