តិចអត់ដឹង! នេះជាចំនុចខ្លះនៃការ ប្រគុំតន្ត្រីក្នុង Online របស់ BLACKPINK

//s9.kh1.co/b9/b97eddb43b9826cf9b3f0e4e938e65fa3c4ac6c7.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅចំពោះការប្រគុំតន្រ្តីមួយនេះ? បើត្រៀមខ្លួនហើយអ្នកគួរតែដឹងឱ្យច្បាស់អំពីការប្រគុំតន្ត្រីមួយនេះជាមុន.។

កូរ៉េខាងត្បូង៖ នៅក្នុងឧស្សាហកម្មវិស័យK-Pop នាពេលកន្លងមកនេះ ត្រូវបានធ្វើការផ្អាកការប្រគុំតន្រ្តីទាំងអស់ដោយសារ​តែវិបិត្តជម្ងឺ COVID-19។ ជារៀងរាល់ឆ្នាំការប្រគុំតន្ត្រីតែងតែបានធ្វើឡើងទាំងនៅក្នុងប្រទេស និងបណ្តាប្រទេសផ្សេងៗ ក៏ប៉ុន្តែដោយសារតែបញ្ហាជម្ងឺមួយនេះ ទើបត្រូវធ្វើការផ្អាកទាំងអស់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នាពេលថ្មីនេះៗក្រុមហ៊ុន YG បានប្រកាសថាក្រុម BLACKPINK ដែលជាWorldwide​ Girl Group នឹងមានការប្រគុំតន្ត្រីតាមប្រព័ន្ធអ៊ីនធើណែត ដែលការប្រគុំតន្រ្តីOnlineមួយនេះមានចំណងជើងថា ''THE SHOW'' ។​ ក្រោយពេលប្រកាសបានប៉ុន្មាននាទី គេឃើញថាមានការចែករំលែកជាច្រើនលើប្រព័ន្ធអ៊ីនធើណែត និងមានប្លីងជាច្រើនបានធ្វើការត្រេកអរជាខ្លាំងចំពោះការប្រគុំតន្ត្រី Online មួយនេះ។

ប្លីងជាច្រើនបានកំពុងតែទន្ទឹងរងចាំ ការប្រគុំតន្រ្តីដ៏អស្ចារ្យមួយនេះ ។ ប៉ុន្តែមុននឹងថ្ងៃនោះមកដល់ ទាំងអស់គ្នាត្រូវតែដឹងអំពីព័ត៌មានទាំងនេះឱ្យបានច្បាស់ជាមុនសិន។

តោះ! ទៅមើលរឿងដែលយើងគួរតែដឹងទាំងអស់គ្នា ៖

១.​ កាលបរិច្ឆេទ

ការប្រគុំតន្រ្តី​Online របស់ BLACKPINK ដែលមានចំណងជើងថា ‘’THE SHOW’’ នឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ២ថ្ងៃត្រង់់(ម៉ោងក្នងប្រទេសកូរ៉េខាងត្បូង) ។

២. ទីកន្លែង

ជាដំបូងអ្នកទាំងអស់គ្នាត្រូវ ចូលទៅក្នុងChannel YOUTUBE របស់ BLACKPINK​ ផ្លូវការបានដើម្បីទិញ និងចុះឈ្មោះដើម្បីក្លាយជាសមាជិក។

៣. របៀបចូលទិញសំបុត្រ

អ្នកអាចចូលមើល ការណែនាំឱ្យបានលំអិតអំពីរបៀបចូលរួម ជាមួយនឹងឧបករណ៍ផ្សេងៗដូចជា កុំព្យុទ័រ Android និង iPhone ជាដើម។ វីដេអូខាងក្រោមនេះជារបៀបនៃកាទិញសំបុទ្រ។

របៀបទិញសំបុត្រ

៤. អ្នកអាចចូលរួមបានមុន១ម៉ោង

អ្នកអាចចូលមើលការប្រគុំតន្ត្រីបានមុនមួយម៉ោង មុននឹងមានការសម្តែង ដូច្នេះអ្នកនឹងអាចសាកល្បង ដើម្បីដឹងពីដំណើរការប្រព័ន្ធអ៊ីនធើណែតរបស់អ្នក ដើម្បីជៀសវាងមានបញ្ហាអ៊ីនធើណែតនៅពេលការប្រគុំតន្រ្តីចាប់ផ្តើម។

៥.​ មានSubtitles

Subtitles នឹងមានជាភាសាអង់គ្លេស ដូចេ្នះអ្នកអាចមើលវាបាន ដែលមាននៅផ្នែកខាងក្រោមនៃអេក្រង់។

៦. មានការផ្តល់ជូនកាដូរ

‘’My Tag Event’’ គឺជាកម្មវិធីផ្តល់ជូនកាដូមួយ ប្រសិនបើអ្នកទាំងអស់គ្នាចូលរួមកម្មវិធីនេះ អ្នកទាំងអស់គ្នានឹងមានឱកាសឈ្នះនូវកាដូជាច្រើនមានដូចជា CD ដែលមានហត្ថលេខា អាវក្រៅ Brand Adidas និងកាដូជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមដោនឡូតកម្មវិធី Playbook App

៧. ដំណោះស្រាយ

អ្នកត្រូវដឹងពីដំណោះស្រាយលើប្រព័ន្ធអ៊ីនធើណែតរបស់អ្នក ព្រោះវាអាចផ្លាស់ប្តូរដោយស្វ័យប្រវត្តិ​នៅពេលដែលអ្នកកំពុងទស្សនា ដូច្នេះអ្នកត្រូវតែដឹងពីដំណោះស្រាយវា ។

រូបភាពការប្រគុំតន្ត្រីទាំងមូលច្បាស់ល្ អនិងសម្លេងល្អវាអាស្រ័យទៅលើអ៊ីនធើណែតរបស់អ្នក។

៨. ការចែកចាយដោយគ្មានការអនុញ្ញាត

ការប្រគុំតន្ត្រីOnline មួយនេះត្រូវបានគេហាមឃាត់ និងមិនអនុញ្ញាតឱ្យមានការចែកចាយនោះទេ។

៩. ការប្រគុំតន្ត្រី Online ជាលើកដំបូងរបស់BLACKPINK

រីករាយនឹងការទទួលយកបទពិសោធន៍ថ្មីក្នុងការប្រគុំតន្រ្តី Online របស់BLACKPINK ជាលើកដំបូង​ក្នុងជីវិត។

អ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅ?

BLACKPINK

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T