អង្គការសហប្រជាជាតិបានព្រមានថា ពិភពលោកនឹងជួបវិបត្តិមហន្តរាយមនុស្សធម៌អន្តរជាតិដ៏ធ្ងន់ធ្ងរនៅឆ្នាំក្រោយនេះ

//s9.kh1.co/9f/9f5cfa109b51ee9f8bb23d1a7ba699cfb2574943.webp
សង្គម

 ០៥-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

យើងនឹងអាចឆ្លងកាត់មហន្តរាយមនុស្សធម៌ឆ្នាំ ២០២១ នេះបាន លុះត្រាតែយើងមានយុទ្ធសាស្ត្រជាសកល ហើយចូលរួមផ្គត់ផ្គង់ជំនួយទៅលើបញ្ហាចំពោះមុខឱ្យបានគ្រប់ៗគ្នា

អាមេរិក៖ មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (អ.ស.ប) បានថ្លែងនៅក្នុងមហាសន្និបាតអ.ស.ប ដែលមានសមាជិក មកពី ១៩៣ប្រទេសថា នៅឆ្នាំក្រោយនេះពិភពលោកអាចនឹងបោះជំហានទៅរកគ្រោះមហន្តរាយមនុស្សធម៌អន្តរជាតិ ហើយក្នុងនោះ អ.ស.ប ក៏បានព្រមានដល់បណ្តាប្រទេសអភិវឌ្ឍន៍ មិនឱ្យមានការជាន់ឈ្លីទៅលើប្រទេសក្រីក្រដោយការ “ដណ្តើមប្រមូលយកវ៉ាក់សាំង” តែឯកឯងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក និងលោក Tedros Adhanom  អគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានថ្លែងកាលពីថ្ងៃសុក្រក្នុងកិច្ចប្រជុំពិសេសមួយ ស្តីពីជំងឺកូវីដ ១៩ ដែលមានខ្លឹមសារដូច្នេះថា៖

នៅឆ្នាំ ២០២១ ខាងមុខនេះ គឺជាឆ្នាំមហន្តរាយធំបំផុតរបស់សកលលើវិបត្តិមនុស្សធម៌អន្តរជាតិ គិតចាប់តាំងពី ៧៥ ឆ្នាំមុន ដែលទាមទារឱ្យយើងទាំងអស់គ្នា ត្រូវបោះជំហានទៅមុខដើម្បីស្វែងរកដំណោះស្រាយមួយរួមគ្នា។ ហើយក្នុងនោះ អង្គការតែឯងមិនអាចផ្តល់មូលនិធិ ឬជំនួយបានគ្រប់យ៉ាង និងគ្រប់ពេលវេលានោះទេ គឺយើងផ្តល់បានត្រឹមតែទៅលើបញ្ហាអាទិភាពប៉ុណ្ណោះ។ តែប្រសិនបើយើងទាំងអស់គ្នាមានយុទ្ធសាស្ត្រជាសកល ហើយចូលរួមផ្គត់ផ្គង់ជំនួយទៅលើបញ្ហាចំពោះមុខ យើងជឿជាក់ថា យើងនឹងអាចឆ្លងកាត់មហន្តរាយឆ្នាំ ២០២១ នេះបាន ខណៈដែលយើងរាល់គ្នាកំពុងតែសស្រាក់សស្រាំផលិតវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងកសាងសេដ្ឋកិច្ចឡើងវិញ។

  ប្រសាសន៍របស់លោក David Beasley  និងលោក Tedros Adhanom    

ទន្ទឹមនឹងនេះ អគ្គលេខាធិការអ.ស.ប លោក Antonio Guterres និងមន្ត្រីជាន់ខ្ពស់របស់លោក ក៏បានអំពាវនាវឱ្យមានការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅកាន់ប្រទេសទាំងអស់ និងអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ឱ្យជួយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយមិនរើសអើងទៅតាមលទ្ធភាពរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះទាំងអស់គ្នា៕

https://s9.kh1.co/__image/w=650,h=434,q=100/9f/9f5cfa109b51ee9f8bb23d1a7ba699cfb2574943.webp
https://s9.kh1.co/__image/w=650,h=358,q=100/cf/cf8dcc8ff5dede3fdc14811cb3452c8f5a93d983.jpg
https://s9.kh1.co/__image/w=650,h=366,q=100/de/deaf87de0c4c881ed013e9fa5c646d63bf79387c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d1/d16ac3418a471e37a4520c174c8190f5e9229815.jpg
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T