លោកតាម្នាក់ កែច្នៃរណ្ដៅគេចគ្រាប់កាលជំនាន់សង្គ្រាមលោកលើកទី២ ទៅជាបារកម្សាន្ដយ៉ាងស្រស់ស្អាត

//s9.kh1.co/65/650279e83aa7e01a9e9204ade00f297e05237b00.jpg
សង្គម

 ០៥-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

លោកតាវ័យចំណាស់ម្នាក់ បានកែច្នៃរណ្ដៅដែលគេជីកសម្រាប់លាក់ខ្លួនពីគ្រាប់ផ្ទុះ កាលពីជំនាន់សង្គ្រាមលោកលើកទីពីរ ទៅជាបារ៍កម្សាន្ដដ៏ស្រស់ស្អាតមួយ បន្ទាប់ពីគាត់បានប្រទះឃើញរណ្ដៅនោះ នៅក្នុងសួនច្បារនៃបរិវេណផ្ទះរបស់គាត់

បរទេស៖ លោកតាវ័យចំណាស់ម្នាក់ បានកែច្នៃរណ្ដៅដែលគេជីកសម្រាប់លាក់ខ្លួនពីគ្រាប់ផ្ទុះ កាលពីជំនាន់សង្គ្រាមលោកលើកទីពីរ ទៅជាបារកម្សាន្ដដ៏ស្រស់ស្អាតមួយ បន្ទាប់ពីគាត់បានប្រទះឃើញរណ្ដៅនោះ នៅក្នុងសួនច្បារនៃបរិវេណផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Khandu Patel អាយុ៦៨ឆ្នាំ បានសម្រេចចិត្ដបើកគម្របរណ្ដៅ បន្ទាប់ពីគាត់ប្រទះឃើញវាខណៈកំពុងថែទាំសួនច្បារក្រោយផ្ទះ ដែលស្ថិតក្នុងទីក្រុង Wolverhampton ប្រទេសអង់គ្លេស។ ផ្ទះនេះ បានសាងសង់ឡើងតាំងពីកំឡុងទសវត្យរ៍ឆ្នាំ១៩២០ មកម្ល៉េះ ហើយម្ចាស់ដើមបានជីករណ្ដៅ សម្រាប់ជាជម្រកការពារខ្លួន កាលសម័យសង្គ្រាម។

លោកតា Patel និងភរិយាអាយុ៦២ឆ្នាំ ឈ្មោះ Usha បានរស់នៅផ្ទះនេះអស់រយៈពេល ៤០ឆ្នាំហើយ។ តួយ៉ាងជុំវិញរឿងរ៉ាវនេះ លោកតាបានប្រាប់សារព័ត៌មាន The Sun ថា៖

ខ្ញុំតែងតែឆ្ងល់ថា ហេតុអ្វីបានជាមានគម្របនៅទីនោះ។ ដូច្នេះកំឡុងពេលស្នាក់នៅផ្ទះដោយសារវិបត្ដិកូវីដ-១៩ ខ្ញុំ និងមិត្ដរបស់ខ្ញុំម្នាក់​ បានសម្រេចចិត្ដបើកវាឡើង ហើយក៏ឃើញថានៅខាងក្រោមគឺជាបេតុង។ យើងចាប់ផ្ដើមជីក ហើយមើលទៅដូចជាមានជណ្ដើរចុះទៅក្រោមអីចឹង។

  សម្ដីលោកតា Patel 

មិនយូប៉ុន្មានលោកតា និងមិត្ដរបស់គាត់បានជីកជណ្ដើរមួយ ដែលមានជម្រៅប្រហែលម៉ែត្រ នៅខាងក្រោមសួននោះ។ លោកតាបានបន្ថែមថា៖

យើងគិតថា វាគឺជារណ្ដៅដែលគេប្រើកំឡុងពេលមានសង្រ្គាម វាប្រហែលអាចផ្ទុកមនុស្សបាន ៤០នាក់យ៉ាងចង្អៀត។ ឥឡូវនេះ យើងកំពុងប្រែក្លាយវាទៅជាបារ សម្រាប់សម្រាកលំហែកាយ។

សម្ដីលោកតា Patel  

ជាក់ស្ដែង ចាប់តាំងពីពេលរកឃើញ លោកតា Patel បានលាបជញ្ជាំង ក៏ដូចជាដំឡើងតុ អំពូល និងគ្រឿងបរិក្ខាមួយចំនួនទៀត ដែលមើលទៅពិតស្រស់ស្អាតខ្លាំងណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

ច្រកចូលរណ្ដៅ
ច្រកចូលរណ្ដៅ
ទិដ្ឋភាពច្រកចូលរណ្ដៅ បន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពច្រកចូលរណ្ដៅ បន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពច្រកចូលរណ្ដៅ បន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពច្រកចូលរណ្ដៅ បន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរណ្ដៅ បន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរណ្ដៅ បន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរណ្ដៅ បន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរណ្ដៅ បន្ទាប់ពីកែច្នៃរួច
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T