មានគេសួរ រាល់ថ្ងៃរកស៊ីអីខ្លះ? មានអី ខាត់ សុឃីម ក៏ឆ្លើយវិញថា...

//s9.kh1.co/7d/7d1a94f2500342275e64c781c16da4b5fa84e5b6.png
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មិនដឹងមានរឿងអី បានជា អ្នកនាង ខាត់ ​សុឃីម បង្ហោះសារ រៀបរាប់ ពីការងារ ក៏ដូចជាតួនាទី ជីវិតប្រចាំថ្ងៃរបស់ អ្នកនាង។

ភ្នំពេញ៖  នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាចម្រៀងស្រី ពហុជំនាញ អ្នកនាង ខាត់ ​សុឃីម បានបញ្ចេញអារម្មណ៍ ទៅតាមការបង្ហោះសារយ៉ាងក្បោះក្បាយ ក៏ដូចជាបានចែករំលែក រូបភាព ប៉ុន្មានសន្លឹក នៅបណ្តញសង្គមកាលពីប៉ុន្មានម៉ោងមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្នុងសារមួយដ៏វែង អន្លាយនេះ បានរៀបរាប់ ពីការងារប្រចាំថ្ងៃរបស់ តារាស្រីរូបនេះ ក៏ព្រោះតែ មានបុគ្គលមួយចំនួន បានជីកឬស​សួរនាំ អំពីជីវិតការងារផ្ទាល់ខ្លួនរបស់អ្នកនាង ហេតុដូច្នេះ បានធ្វើឲ្យ ខាត់ ​សុឃីម បានពោលពាក្យប៉ុន្មានឃ្លា ដោយបានលើកឡើងថា៖

ត្រាម៉ា កាត់ព្រឹករាល់ថ្ងៃមានសំនួរជាច្រើនមកកាន់ខ្ញុំ
មុខរបរច្រើនម្លេះ ហើយមានអីខ្លះ ?
១. ខ្ញុំគឺជា សិល្បការីនី ទាំងបុរាណ សម័យ
២. ខ្ញុំជាពលទាហាន កងអង្គភាពយោធាភារម្យ
៣. ខ្ញុំជាអ្នកលក់ផលិតផល ប្រេន Mochy Cosmetics ជួយថែសម្រស់ បុរសនារី គ្រប់វ័យ
នឹងជាកូន ជាប្រពន្ធ ជាម្តាយ ជាបង ជាមនុស្សដែល មានទំនួលខុសត្រូវក្នុងគ្រួសារ នឹងសង្គមជាតិ (ជាមនុស្សធម្មតាដើរដីធម្មតា មិនដើរលើមេឃ ចរិកពិត នឹងជាអ្នកក្រទេ មិនសូវមានអ្នករាប់អានច្រើន ដូចគេអ្នកមានទេ ប៉ុណ្ណឹងយល់នៅបងៗអូនៗ។

ខាត់ ​សុឃីម 

តាមរយៈសារវែងអន្លាយខាងលើ គេមិនដឹងថាអ្នកនាង ខាត់ សុឃីម សំដៅទៅលើបុគ្គលណា ឲ្យពិតប្រាកដនោះទេ ប៉ុន្តែអ្នកនាង ហាក់បីដូចជា ចង់បង្ហើបប្រាប់មហាជន ក៏ដូចជា បុគ្គលមួយចំនួន ដែលចង់ដឹង ចង់លឺរឿងជីវិតផ្ទាល់ខ្លួនរបស់អ្នកនាងតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ខាត់ ​សុឃីម
អ្នកនាង ខាត់ ​សុឃីម
អ្នកនាង ខាត់ ​សុឃីម
អ្នកនាង ខាត់ ​សុឃីម
អ្នកនាង ខាត់ ​សុឃីម
អ្នកនាង ខាត់ ​សុឃីម
អ្នកនាង ខាត់ ​សុឃីម និងស្វាមី
អ្នកនាង ខាត់ ​សុឃីម និងស្វាមី
ខាត់ សុឃីម
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T