មកវិញហើយ! ខ្សែការពារឆ្នើមរបស់ Liverpool រូបនេះបានផ្ញើសារខ្លីមួយដល់អ្នកគាំទ្រក្រោយត្រឡប់មកទីលានហ្វឹកហាត់វិញ

//s9.kh1.co/c9/c9b43120501adb77f348d2722af592d594b32eba.jpg
កីទ្បា

 ០៥-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Virgil van Dijk បានត្រឡប់មកទីលានហ្វឹកហាត់វិញដើម្បីធ្វើកាយចលនាឱ្យរបួសឆាប់ជាសះស្បើយ

អង់គ្លេស៖ ដូចដែលដឹងហើយថា Virgil Van Dijk ខ្សែការពារឆ្នើមរបស់ក្លិបហង្សក្រហម Liverpool បានរបួសឆ្អឹងសន្លាក់កំលុងពេលការប្រកួត Merseyside Derby ដែលសំដៅដល់ការប្រកួតរវាង ក្លិបស្ករគ្រាប់ Everton និង Liverpool កាលពីថ្ងៃទី១៧ខែតុលាកន្លងទៅនេះ ខណៈពេលប៉ះគ្នាជាមួយអ្នកចាំទី Jordan Pickford ទើបរូបគេមិនអាចបន្តការប្រកួតទៀតបាននិងត្រូវបញ្ជូនចេញពីទីលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Virgil Van Dijk
ខ្សែការពារ Virgil Van Dijk

បន្ទាប់ពីនោះ ខ្សែការពារសញ្ជាតិហូឡង់រូបនេះបានចូលវះកាត់ត្រង់សន្លាក់ឆ្អឹងដែលការរងរបួសនេះធ្វើឲ្យរូបគេអាចនឹងអវត្តមានរហូតដល់ចប់រដូវកាល។

ប៉ុន្តែថ្មីៗនេះ Van Dijk បានត្រឡប់មកកម្ដៅសាច់ដុំវិញហើយព្រោះរូបគេចង់ជាសះស្បើយឆាប់ៗដើម្បីត្រឡប់មកពង្រឹងតំបន់ការពាររបស់ Liverpool។

ខ្សែការពារ Virgil Van Dijk នៅទីលាន AXA
ខ្សែការពារ Virgil Van Dijk នៅទីលាន AXA

ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះក៏បានផ្ញើសាមួយដើម្បីជាជូនដំណឹងដល់កីឡាករក្នុងក្រុម គ្រូបង្វឹក និងអ្នកគាំទ្រទាំងអស់ ដោយភ្ជាប់ជាមួយរូបភាពរូបគេកំពុងហាត់ប្រាណដើម្បីពង្រឹងនិតិសម្បទាវិញនៅក្នុងទីលានហ្វឹកហាត់ Kirkby ថានិងសរសេរថា៖

ខ្សែការពារ Virgil Van Dijk នៅទីលាន AXA
ខ្សែការពារ Virgil Van Dijk នៅទីលាន AXA

ខ្ញុំកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាងពេលណាៗទាំងអស់។

Virgil Van Dijk
 
សារបស់ Van Dijk 

គួរបញ្ជាក់ផងដែរថា គេនៅមិនទាន់ដឹងទេថា Virgil Van Dijk នឹងត្រឡប់មករត់លើវាលស្មៅវិញនៅពេលណា ប៉ុន្តែអ្នកគាំទ្រក៏ដូចជាកីឡាករព្រមទាំងគ្រូបង្វឹកទាំងអស់សង្ឃឹមជាខ្លាំងថា Van Dijk នឹងត្រឡប់មកវិញមុនពេលចប់រដូវកាលថ្មីនេះ។

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T