ទ្រាំនឹងការរង់ចាំលែងបាន បុរសម្នាក់សួរសំណួរចំៗទៅកាន់ G-Devith ថា....

//s9.kh1.co/dd/dd7f61a55e207cc9cf62d82025bc6fcb86a3e33b.jpg
នារី

 ០៤-ធ្នូ-២០២០ ១០ល្ងាច · ៣ ឆ្នាំមុន

ទ្រាំនឹងការរង់ចាំលែងបាន បុរសម្នាក់សួរសំណួរចំៗទៅកាន់ G-Devith ថា....

ភ្នំពេញ៖  តារាចម្រៀងរ៉េបល្បីឈ្មោះ លោក ងួន ចាន់ដេវីត បច្ចុប្បន្ននេះហាក់កំពុងតែត្រូវប៉ាន់នឹងអាជីពជាអ្នកតំណាងផលិតផលធំៗជាបន្តបន្ទាប់រហូតដល់លោកបានដកឃ្លាពីការផលិតបទចម្រៀងថ្មីៗអស់មួយរយៈធំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាមិនមានការចេញបទចម្រៀងថ្មីៗក៏ពិតមែន ក៏តារាចម្រៀងខ្ពស់ស្រឡះរូបនេះនៅតែមាន Event ធំៗមួយចំនួនដើម្បីជាការបម្រើអារម្មណ៍ និងចែករំលែកភាពសប្បាយរីករាយទៅកាន់អ្នកគាំទ្ររបស់លោកផងដែរ។

ប៉ុន្តែយ៉ាងណាមិញថ្មីៗនេះ ក្រោយពីការបង្ហោះរូបថតមួយសន្លឹកពីការ Shopping របស់ខ្លួន ក៏ស្រាប់តែមានអ្នកគាំទ្រមួយរូបចូលទៅ comment សួរចំៗទៅកាន់លោក G-Devith ថា “ លែងចេញបទចម្រៀងនៅ Idol? បើថាឈប់ចេញហើយអាង Unsubscribe Unfollow Unlike ពីហ្វេនផ្កាប់មុខក្លាយជាអ្នកដទៃ”។ សំណួររបស់អ្នកគាំទ្ររូបនេះក៏បានក្លាយទៅជាប្រធានបទមួយដ៏ក្តៅគគុកដែលមានអ្នកចុច React និងឆ្លើយឆ្លងជាច្រើននាក់ ដែលអាចបញ្ជាក់បានថាលោក G-Devith ពិតជាមានហ្វេនមិនតិចនាក់នោះទេដែលតែងតែរង់ចាំស្តាប់បទចម្រៀងថ្មីៗរបស់លោក។

ជុំវិញនូវការជជែកគ្នារបស់អ្នកគាំទ្រទាំងនោះ ពុំទាន់ត្រូវបានលោក G-Devith ចូលឆ្លើយតបទៅនឹងចម្ងល់ ក៏ដូចជាការរង់ចាំរបស់អ្នកគាំទ្រលោកនៅឡើយទេ ក៏ប៉ុន្តែមានមតិខ្លះបានលើកឡើងសម្រួលអារម្មណ៍ហ្វេនៗមួយចំនួនថា លោក G-Devith អាចនឹងចេញបទចម្រៀងថ្មីៗឡើងវិញនាពេលខាងមុខបន្ទាប់ពីលោកមានពេលវេលាគ្រប់គ្រាន់ក្រោយពីការងារជាអ្នកតំណាងផលិតផលក្រុមហ៊ុនធំៗដែលមាននៅក្នុងដៃសព្វថ្ងៃ ព្រោះថ្មីៗនេះលោកទើបតែបានថតបញ្ចប់នូវខ្សែរឿងខ្លីមួយដែលមានចំណងជើងថា "ស្នៀតសក់" ដែលសម្តែងរួមគ្នាជាមួយកញ្ញា ទេព បូព្រឹក្ស

សូមទស្សនារូបភាពខាងក្រោម៖

  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
https://s9.kh1.co/__image/w=650,h=813,q=100/b4/b4815617c7007e0af594f34311d13e5a3a61c79f.jpg
  លោក G-Devith
  លោក G-Devith
ងួន ចាន់ដេវីត
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T