មកស្គាល់ធុងពិសេសរបស់អាល្លឺម៉ង់ សម្រាប់ទុកវ៉ាក់សាំងកូវីដ-១៩ នៅសីតុណ្ហភាពត្រជាក់ ដែលនឹងត្រូវដឹកជញ្ជូនពាសពេញពិភពលោក (មានវីដេអូ)

//s9.kh1.co/ae/ae82a5bcec12166759c7abd6deb809804a1ff5c7.jpg
បច្ចេកវិទ្យា

 ០៤-ធ្នូ-២០២០ ៨ល្ងាច · ៣ ឆ្នាំមុន

វាអាចនឹងមានបញ្ហាប្រឈមដ៏ធំ ក្នុងការដឹកជញ្ជូនវ៉ាក់សាំងរាប់ពាន់លានដូស ជាមួយសីតុណ្ហភាពត្រឹមត្រូវ ទៅកាន់ពិភពលោក។

អាល្លឺម៉ង់៖ បើប្រឡេកមើលមួយភ្លែត ពួកវាមើលទៅដូចជាធុងធម្មតា ប៉ុន្តែប្រអប់ទាំងនេះដែលផលិតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Va-Q-Tec នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារវ៉ាក់សាំងកូវីដ-១៩ ក្នុងស្ថានភាពមួយដ៏ត្រជាក់ នៅពេលដែលពួកវាត្រូវបានដឹកជញ្ជូនទៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅសប្ដាហ៍នេះ បន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេ​ ក្នុងការអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech​​ សម្រាប់ការប្រើប្រាស់ទូទៅ អាជ្ញាធរវេជ្ជសាស្ត្រផ្សេងទៀតនៅជុំវិញពិភពលោក អាចនឹងសម្រេចចិត្តលើពាក្យសុំស្រដៀងគ្នានេះ ដោយក្រុមហ៊ុនឱសថដែលបង្កើតវ៉ាក់សាំងវីរុសកូរ៉ូណា នៅក្នុងប៉ុន្មានថ្ងៃទៀតឬប៉ុន្មានសប្ដាហ៍ទៀត។ វាអាចនឹងមានបញ្ហាប្រឈមដ៏ធំ ក្នុងការដឹកជញ្ជូនវ៉ាក់សាំងរាប់ពាន់លានដូស ជាមួយសីតុណ្ហភាពត្រឹមត្រូវ ទៅកាន់ពិភពលោក ដោយរក្សានូវអ្វីដែលគេហៅថា «ខ្សែសង្វាក់ត្រជាក់» ពីក្រុមហ៊ុនផលិតវ៉ាក់សាំង។

ឧទាហរណ៍ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង -៧០អង្សាសេ។ ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Va-Q-Tec លោក Joachim Kuhn បាននិយាយថា ធុងប្រអប់ Va-Q-Tec នឹងប្រើក្នុងគោលបំណងដើម្បីរក្សាវ៉ាក់សាំងឲ្យត្រជាក់។

នៅក្នុងរោងចក្ររបស់ក្រុមហ៊ុនក្នុងទីក្រុង Wurzburg រដ្ឋ Bavaria កម្មករកំពុងធ្វើការរៀបចំប្រអប់ធុងនានា។ ធុងប្រអប់នេះអាចរក្សាសីតុណ្ហភាពប្រហែលនឹងទូរទឹកកក រហូតត្រជាក់ដូចនៅតំបន់ប៉ូល បានក្នុងរយៈពេល១០ថ្ងៃ៕

https://s9.kh1.co/__image/w=650,h=445,q=100/d3/d3c07092569a7f322c3a55a4f7a198a26071aadd.jpg
https://s9.kh1.co/__image/w=650,h=366,q=100/3b/3b416604b56f911cf882a10993854c5685fb3a28.png
https://s9.kh1.co/__image/w=650,h=434,q=100/58/589faebcde222c73d6a3271d5bc846b54086d6d4.jpg
វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T