ស្រ្តីមួយចំនួនតែងតែមើលរំលង «មូលហេតុមិនគួរបោកខោក្នុងជាមួយសម្លៀកបំពាក់ធម្មតា»

//s9.kh1.co/0c/0c4b60037290b977c4fbbc54dcb5e1f97ffbe730.jpg
យល់ដឹង

 ០៤-ធ្នូ-២០២០ ៧ល្ងាច · ៣ ឆ្នាំមុន

ស្រ្តីមិនគួរមើលរំលងចំណុចទាំងនេះឡើយ

សុខភាពជាកត្តាមួយដ៏សំខាន់សម្រាប់មនុស្ស ជាពិសេសសុខភាពស្រ្តី ដែលបច្ចុប្បន្នប្រឈមនឹងជម្ងឺជាច្រើន។ បញ្ហាទាំងអស់នេះ ស្រ្តីទាំងអស់គួរតែយកចិត្តទុកដាក់អនាម័យនៅបរិវេណកន្លែងពិសេសជាប្រចាំ ដើម្បីសំអាតបាក់តេរី កុំឱ្យបង្កជាជំងឺផ្សេងៗ។ មានស្រ្តីជាច្រើនតែងតែមើលរំលងចំណុចជាច្រើនដែលត្រូវអនុវត្តជាប្រចាំ ដូច្នេះ ថ្ងៃនេះ Khmerload មានអត្ថបទមួយដែលផ្ដល់ប្រយោជន៍ដល់បងប្អូនស្រ្តី ក្នុងនោះមានដូចក្រោម៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១ៈ ចំណុចនេះជាចំនុចពិសេស គឺបោកគក់ខោក្នុង ពុំគួរបោកជាមួយនឹងខោអាវផ្សេងៗនោះឡើយ សួរថា “មូលហេតុអ្វី” ចម្លើយ "ព្រោះថាខោអាវមានបាក់តេរីច្រើន ដែលអាចតោងទាមលើខោក្នុង"។ បងប្អូនអាចយល់ច្រលំថា ការ បោកខោក្នុងជាមួយខោអាវផ្សេង ប្រហែលមានបាក់តេរីពីខោក្នុងទៅជាប់នឹងសំលៀកបំពាក់ តែតាមពិតមិនដូច្នោះឡើយ។ 

មិនគួរបោកខោក្នុងជាមួយសំលៀកបំពាក់ធម្មតាឡើយ (រូបតំណាង)
មិនគួរបោកខោក្នុងជាមួយសំលៀកបំពាក់ធម្មតាឡើយ (រូបតំណាង)

ទី​២ៈ បន្ទាប់ពីបោក ត្រូវហាលឱ្យចំពន្លឺថ្ងៃ ដើម្បីសម្លាប់មេរោគ បងប្អូនស្រ្តីមួយចំនួននៅតែមានភាពអៀនខ្មាសច្រើននៅពេលយកខោអាវក្នុងហាលនៅកន្លែងវាល ពួកគាត់តែងតែដាក់ក្នុងខោអាវផ្សេង ដើម្បីបិទបាំងកុំឱ្យគេឃើញ ជាពិសេសប្រុសៗតែម្ដង។    

ហាលឱ្យចំពន្លឺថ្ងៃ (រូបតំណាង)
ហាលឱ្យចំពន្លឺថ្ងៃ (រូបតំណាង)

ទី៣ៈ  ផ្លាស់ប្ដូរខោក្នុងជាប្រចាំ (មួយថ្ងៃផ្លាស់ប្ដូរម្ដង កុំស្លៀកខោដដែលនៅថ្ងៃបន្ទាប់) ការស្លៀកពេញមួយថ្ងៃ មានទាំងមេរោគ​ និងក្លិនទឹកនោម​និងអ្វីផ្សេងទៀត ដូច្នេះ ជៀសវាងដាច់ខាតកុំស្លៀកពីរដងសោះ។    

ទី៤ៈ ពេលមានរដូវស្រ្តីគួរផ្លាស់ប្ដូរសំឡីអនាម័យចន្លោះពីរម៉ោងកន្លះទៅបីម៉ោងកន្លះចេញ ព្រោះឈាមរដូវអាចមានបាក់តេរីតោងជាប់នឹងសំឡី។ មួយវិញទៀត ការប្រើប្រាស់សំឡីដែលមានគុណល្អក៏កត្តាមួយដ៏សំខាន់ផងដែរ សូមជ្រើសរើសដែលមានស្ដង់ដារដែលមានកាទទួល។ យើងអាចនឹងចំណាយតម្លៃថ្លៃបន្តិចលើរបស់ដែលមានគុណ ប្រសើរជាងការប្រើប្រាស់របស់អន់ ហើយសន្សំជំងឺ ដូចឃ្លាមួយគេតែងតែពោលថា “ការពារប្រសើជាងព្យាបាល”។  សូមបងប្អូនស្រ្តីទាំងអស់គួរផ្លាស់ប្ដូរទម្លាប់ទាំងនេះចេញ ដើម្បីរក្សាសុខភាពល្អនៅតំបន់ពិសេសរបស់ខ្លួនអ្នក៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Sa Teymas
ហេងមុន្នី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T